ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកបរ​សុខ​ៗ​ស្រាប់តែ​ដាច់​ចង្កូត ម្នាក់ៗភ័យ​រត់​ទាំង​ព្រលឹង​ចុង​សក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​សង្ស័យ​ដាច់​ចង្កូត​ក្រឡាប់​ចុះ​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៨​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ហា​យ​វ៉េ ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង…

ខេត្តស្វាយរៀង​៖ គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​សង្ស័យ​ដាច់​ចង្កូត​ក្រឡាប់​ចុះ​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៨​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ហា​យ​វ៉េ ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួសស្រាល​ៗ តែ​ព្រលឹង​ចុង​សក់​។

បើ​តាម​អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​គោ​យន្ត​ចេញពី​ក្រុង​ស្វាយ​រៀង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ល្មម លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ដាច់​ចង្កូត​រេ​ពេញ​ផ្លូវ និង​ចាប់​ហ្វ្រាំង​ក៏​មិន​ស៊ី ហើយ​គោ​យន្ត​បាន​រត់​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ក៏​ធ្លាក់​ពីលើ​ថ្នល់​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​តែ​ម្តង ។ សំណាងល្អ​គ្មាន​អ្នក​ធ្វើ​ដំណើរ​តាម​ថ្នល់ បើសិនជា​មាន​អ្នក​ធ្វើ​ដំណើរ​វិញ​មិនដឹង​យ៉ាងណា​ទេ រីឯ​អ្នកលក់​ខ្យង​តាម​ចិញ្ចើមថ្នល់​ជិត​កន្លែង​កើតហេតុ​វិញ​ភ័យ​ព្រលឹង​ចុង​សក់​ទាំង​ពី​អ្នក​ប្តី​ប្រពន្ធ​រត់​យក​ព្រះ​អាយុ ។ ក្រោយមក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ដឹក​ខ្យង​ចេញ​ទៅ​រក​កន្លែង​ផ្សេង​ដើម្បី​លក់​វិញ ឈប់​ហ៊ាន​លក់​ក្បែ​កន្លែង​កើតហេតុ ។

ដោយ​ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ សមត្ថកិច្ច​ឲ្យ​ម្ចាស់​គោ​យន្ត​កែ​ច្នៃ​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ