ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​នេះ​ប្រទេស​នោះ​ការ​បោះ​ឆ្នោត​អាច​ចាត់​ទុក​ទទួលយក​ជា​ការ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា ការ មាន​អ្នកចូលរួម​សង្កត​ការណ៍​ជាតិ ឬ​មិន​ចូលរួម​ជា​រឿង​បន្ទាប់​សន្សំ​សំខាន់​មាន​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​នេះ​ប្រទេស​នោះ នោះ​ការ​បោះ​ឆ្នោត​ទទួលយក​ជា​ការ​បានការ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា ការ មាន​អ្នកចូលរួម​សង្កត​ការណ៍​ជាតិ ឬ​មិន​ចូលរួម​ជា​រឿង​បន្ទាប់​សន្សំ​សំខាន់​មាន​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​នេះ​ប្រទេស​នោះ នោះ​ការ​បោះ​ឆ្នោត​ទទួលយក​ជា​ការ​បានការ​ហើយ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ដោយសារ​តែ​លោក​ថា រាល់​ការ​បោះ​ឆ្នោត​ម្តង​ៗ​ទោះបីជា​មាន​អ្នក​សង្កេតការណ៍​ជា​អន្តរជាតិ​ចូលរួម​ការ​បោះ​ឆ្នោត​ក្តី​ក៏​អតីត​បក្ស​ប្រឆាំង​នៅ​តែ​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ផង​ដែរ ។ ជាង​នេះ​ខណៈ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ទទួលស្គាល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មក​ពី​ប្រទេស​ចិន មី​យ៉ា​ន់​ម៉ា និង​សិង្ហ​បុរី សរុប​ចំនួន​៥​ម៉ឺន​នាក់ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ កក្កដា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា ជា​ការ​កត់សម្គាល់ នៅ​រៀង​រាល់​លើក​នៃ​ការ​បោះ​ឆ្នោត​ចាប់ពី​ឆ្នាំ​១៩៩៨ មក​ទោះបី​មាន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ចូលរួម​សង្កេតការណ៍​ហើយ​វាយតម្លៃ​ល្អ​យ៉ាងណា​ក៏​អតីត​បក្ស​ប្រឆាំង ដឹកនាំ​ដោយ​លោក​សម រង្សី​នៅ​តែ​មិន​យក​ជា​បានការ​ដដែល ហើយ​ដឹកនាំ​ធ្វើ​បាតុកម្ម​តូច​ធំ​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ជា​និច្ច ។ លោក​បញ្ជាក់​ថា​«​ជាក់ស្តែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ដែល​សហគមន៍​អឺរ៉ុប​បាន​វាយតម្លៃ​ថា ជា​អច្ឆរិយ​តាម​ដង​ទន្លេមេគង្គ​ក៏​ទណ្ឌិត​សម រង្សី នៅ​តែ​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នោះ​ដែរ ហើយ​ថែម​ទាំង​ដឹកនាំ​ធ្វើ​បាតុកម្ម​រហូត​ដល់​មាន​ស្លាប់​មនុស្ស​ទៀត​ផង ។

បើ​ទណ្ឌិត​លោក​សម រង្សី យក​ការ​សង្កេតការណ៍​បានការ​ហេតុ​អី​បានជា​មិន​អើពើ​នឹង​ការ​វាយតម្លៃ​របស់​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ​រាប់​ម៉ឺន​នាក់ ? នៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ ២០០៨ និង​ជា​ពិសេស​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​សង្កេតការណ៍​ជាង​១០​ម៉ឺន​នាក់​ចូលរួម​សង្កេតការណ៍​តែ​សម រង្សី និង​បក្សពួក​នៅ​តែ​ឡាំប៉ា​ដដែល នៅ​ពេល​ដឹង​ថា ខ្លួន​ចាញ់ឆ្នោត » ។

លោក​សុខ​ឥ​សាន​ក៏​បាន​លើក​ឡើង​ថា តើ​ការ​សង្កេតការណ៍​មាន​សារសំខាន់​ស្អី​ទៅ​សម្រាប់​ពួក​ប្រឆាំង ? តាម​ការ​ពិត​ពួក​ប្រឆាំង​យក​ការ​សង្កេតការណ៍​បោះ​ឆ្នោត​គ្រាន់តែ​ជា​របាំង​សម្រាប់​ផល​ចំណេញ​ដល់​ខ្លួន​ប៉ុណ្ណោះ ។ តែបើ​ខ្លួន​ចាញ់​ខ្លួន​នៅ​តែ​មិន​អើពើ​នឹង​ការ​វាយតម្លៃ​របស់​អ្នក​សង្កេតការណ៍​ដដែល ។ ឥឡូវនេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នេះ ពួក​គេ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សង្កេតការណ៍​ណាស់ ហើយ​បាន​និយាយ​ទុកជា​មុន​ថា បើ​អត់​អ្នក​សង្កេតការណ៍​ពី​បណ្តា​ប្រទេស​លោក​សេរី គេ​ថា​ការ​បោះ​ឆ្នោត​មិន​បានការ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ទទួលស្គាល់​ទាំង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មាន​ចំនួន​៥​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៨ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ