ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន​ចំអក​លោក​សម រ​ង្ស៊ី ថា​ប្រជាជន​កម្ពុជា​មិន​ព្រម​ផ្លាស់​ប្តូរ​តាម​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថា ទៅ​កាន់​លោក សម រ​ង្ស៊ី​ថា ប្រជាជន​មិន​ព្រម​ផ្លាស់​ប្តូរ​តាម​ញុះញង់​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថា ទៅ​កាន់​លោក សម រ​ង្ស៊ី​ថា ប្រជាជន​មិន​ព្រម​ផ្លាស់​ប្តូរ​តាម​ញុះញង់​នោះ​ទេ ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ និង​ថា គណបក្ស​នយោបាយ​ចំនូ​ន​១៩​ជា​គណបក្ស​អំពិលអំពែក និង​គណ បក្ស​អាប ។

លោក សុខ ឥសា​នា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​០៨ កក្កដា​នេះ​ក៏​ដូច​ជា សារ​តប និង​លោក សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា ក្រោយ​ពី​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​ខ្លោចផ្សារ​រក​ទីបំផុត​គ្មាន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ហួស​ពី​ការ​ស្មាន​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលុប​សុទ្ធតែ​ទទួល​បាន​នូវ​មនុញ្ញផល​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រកបដោយ​ភាព​សម្បូរ​រុងរឿង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​នៅ​ក្នុង​សង្គម​ជាតិ​ដែល​គ្របដណ្តប​ដោយ​សន្តិភាព ស្ថិរភាព​នយោបាយ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សង្គម បងប្អូន​បាន​មើលឃើញ​ជាក់ ស្តែង​នូវ​ស្នាដៃ​ដ៏​ឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​សព្វបែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ។ លោក​ថា​៖«​គ្មាន​ទេ​ការ​ផ្លាស់​ប្តូរ ឬ​ការ​ស្រមើស្រមៃ​ទៅ​រក​គណបក្ស​ផ្សេង​ដែល​មិន​មានកម្ម​វិធី​នយោបាយ​គួរ​ឲ្យ​ទុកចិត្ត និង​គ្មាន​ភ័ស្តុតាង​បញ្ជាក់​នោះ​ឡើយ » ។

យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​លោក​សុខ ឥ​សាន​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​ហៅ​គណបក្ស​លេខ​រៀង​ទី​២០ គឺជា​គណបក្ស​លក់​ជាតិ បំផ្លាញ​ជាតិ និង​ក្បត់ជាតិ ។ គណបក្ស​លេខ​រៀង​ពី​ទី ១​ដល់ទី​១៩ គឺជា​គណបក្ស​អាប​(​មាន​តែ​ក្បាល​អត់​ខ្លួន​) ឬ​គណបក្ស​អំពិលអំពែក​(​កើត​ចេញ​មក​ព្រោងព្រាត ពេល​រដូវ​បោះ​ឆ្នោត​ម្តង​ៗ​តែ​រលត់​បាត់​ទៅ​វិញ​អស់​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​)​គណបក្ស​ទាំង​១៩​នោះ គ្រាន់តែ​ជា​គណបក្ស​មក​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ នេះ ។

លោក​ក៏​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះ​ជា​ឆាកល្ខោន ដើម្បី​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ប្រថាប់ត្រា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​១០០​ភាគរយ ហើយ​មាន​លេស​កាន់​អំណាច​បំផ្លាញ​ជាតិ​តទៅ​ទៀត ។ គណបក្ស​អាប និង​គណបក្ស​អំពិលអំពែក​ទាំង​១៩​នោះ​មិន​គួរ​ចូល​មក​លេងល្បែង​ដ៏​ថោកទាប​បែប​នេះ​សោះ ពីព្រោះ​ជា​ការ​ចូល​ដៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​សម្លាប់​ជាតិ​មាតុភូមិ​កម្ពុជា​របស់​យើង​ទាំងអស់​គ្នា ។

លោក​បាន​អះអាង​ថា ទោះបីជា​គណបក្ស​អាប ឬ​អំពិលអំពែក​ណាមួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​១៩​ថ្ងៃនេះ អាច​ក្លាយ​ដប់​ឆ្នាំ​ទៀត​ទៅ​ជា​គណបក្ស​ខ្លាំង​គួរសម​ដែល​អាច​យកឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ពេល​នោះ​សម្តេច ហ៊ុន សែន ច្បាស់​ជា​នឹង​រំលាយ​គណបក្ស​នោះ​មិន​ឲ្យ​ឈ្នះ​ទាន់​ដូច​គាត់​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​ៗ​នេះ​អ​ញ្ចឹ​ង​ដែរ ។ ពិភពលោក​ដឹង​ហើយ​ពេល​នេះ​ថា គណបក្សកាន់អំណាច មិន​ហ៊ាន​លេងល្បែង​ប្រជាធិបតេយ្យ​ទៀត​ទេ ពីព្រោះ គាត់​ដឹង​ថា គាត់​ច្បាស់​ជា​ចាញ់​គណបក្សប្រឆាំង​ដែល​បាន​រីក​ធំ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ បើ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ពិតប្រាកដ ។

សូម​ជម្រាប​ថា អតីត​ប្រឆាំង​តែងតែ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​នាំ​នូវ​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ​អ្វី​ដែល​រំពឹង​របស់​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​បរាជ័យ​ត្រូវ​បាន​រំលាយ​ចោល ហើយ​គ្មាន​ឈ្មោះ​បោះ​ឆ្នោត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ