ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​! រូបថត​លោក Donald Trump… ព្រោះ​មូលហេតុ​២​យ៉ាងនេះ (មាន​វីដេអូ)

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ យក​រូបថត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ យក​រូបថត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump មក​ធ្វើ​ជា​ព្រះ​គោរព​ជា​រៀង​រាល់​ថ្ងៃ​។ នេះ​ពិតជា​ចម្លែក​ហួស​ស្មាន​!

បុរស​វ័យ​៣១​ឆ្នាំ ឈ្មោះ Bussa Krishna ដែល​ជា​កសិករ​នៅ​ភូមិ Konne ក្នុង​រដ្ឋ Telangana របស់​ប្រទេស​ឥណ្ឌា តែងតែ​សែនព្រេន​រូបថត​របស់​លោក Donaldo Trump ជា​រៀងរាល់ថ្ងៃ​។ គ្រប់ពេល​ដែល​គាត់​ទៅ​ណា​មក​ណា គាត់​តែងតែ​យក​រូបថត​នោះ​កាន់​ទៅ​តាម​ជា​និច្ច​។ អាកា​រៈ​ចម្លែក​បែប​នេះ ធ្វើ​ឲ្យ​បងប្អូន​ញាតិ​មិត្ត និ អ្នកផង​ទាំងពួង ចាត់​ទុក​គាត់​ជា​មនុស្ស​ឡប់សតិ ហើយ​ណែនាំ​ឲ្យ​ទៅ​ជួប​ពេទ្យ​ព្យាបាល​ផ្លូវចិត្ត​។

មូលហេតុ​ទី​១ គឺ​ដោយសារ​តែ Bussa ចង់​ឲ្យ​ការ​គោរព​របស់​ខ្លួន បានដឹង​តាម​ផ្លូវ​ងងឹត​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក កុំ​ឲ្យ​មាន​ដូច​ករណី​ទាហាន​អា​មេ​រិ​ក​សម្លាប់​អ្នក IT ឥណ្ឌា​ទៀត​នៅ​ពេល​លើក​ក្រោយ​។ គាត់​សង្ឃឹមថា លោក Donald Trump នឹង​អាច​ដឹង​ថា ប្រជាជន​ឥណ្ឌា​ស្រឡាញ់​លោក​ប៉ុនណា​។

មូលហេតុ​ទី​២ គឺ​មក​ពី​គាត់​ស្រឡាញ់​ចូល​ចិត្ត​លោក Donald Trump ហើយ​គិត​ថា លោក​គឺជា​មនុស្ស​ខ្លាំង​។ ដឹង​អត់ថា ហេតុ​អ្វី​បាន​គាត់​ដឹង​ថា Trump ជា​មនុស្ស​ខ្លាំង0x017d7 Bussa ប្រាប់​ថា មក​ពី Trump ធ្លាប់​ជា​អ្នក​វាយ​កីឡាកាស ពិតជា​គួរ​ឲ្យ​អស់សំណើច​មែនទែន​!

អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​លោក​ប្រធានាធិបតី Trump ក៏​បាន​ឆ្លើយ​សារ​​មក​កាន់ Bussa ដែរ​។ គេ​មិន​ទាន់​ដឹង​ថា សារ​នោះ​ពិត ឬ​ក្លែងក្លាយ​ទេ តែ​សារ​នោះ​សរសេរ​​ថា​៖ «Krish ដែល​មក​ពី​ឥណ្ឌា គឺជា​មិត្ត​ជិតដិត​បំផុត​របស់ខ្ញុំ​។ ក្នុង​ចំណោម​ប្រជា​ជន​ឥណ្ឌា​រាប់​ពាន់​លាន​នាក់ គេ​គឺជា​មនុស្ស​ដែល​ខ្ញុំ​ចូល​ចិត្ត​។ គាត់​អាច​ផ្តល់​ថាមពល​នាគ​រាជ​តាម​រយៈ​ការ​សែនព្រេន​រូបថត​របស់ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ក្នុង​ការ​ផ្តល់​រូប​របស់ខ្ញុំ​ឲ្យ​គាត់​។ ជួប​គ្នា​ក្នុង​ពេល​ឆាប់​ៗ»​។

តើ​គួរ​សប្បាយចិត្ត​ឬ​ខឹង បើ​មាន​គេ​យក​រូបថត​មក​អុជ​ធូប​សែន​ទាំង​នៅរ​ស់បែប​នេះ? មាន​វីដេអូ​ដក​ស្រង់​ចេញពី ៖ Ruptly

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ