ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតសោកនាដកម្ម​ផ្ទួនៗ​៣ករណី​ហើយ​ក្នុងប្រទេស​ថៃ…

5 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​របស់​ថៃ​ នៅ​ថ្ងៃ​ទី​៦ កក្កដា នេះ បាន​​ផ្សាយ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក បាន​ចាត់​ទុក​ថា​ គឺកើត​មាន​​​សោកនាដកម្ម​ចំនួន​៣​ករណី​ នៅ​ក្នុង​​ប្រទេស​ថៃ ។…

ប្រភព​ព័ត៌មាន​របស់​ថៃ​ នៅ​ថ្ងៃ​ទី​៦ កក្កដា នេះ បាន​​ផ្សាយ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក បាន​ចាត់​ទុក​ថា​ គឺកើត​មាន​​​សោកនាដកម្ម​ចំនួន​៣​ករណី​ នៅ​ក្នុង​​ប្រទេស​ថៃ ។

ក្នុងនោះ ១-គឺ​ការរិះ​រក​មធ្យោបាយ​ដើម្បី​ជួយ​​ដល់​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ទាំង​១៣​​រូប ឱ្យ​ចេញពី​ក្នុង​ល្អាង​
«​ថាំ​ហ្លួង​»វិញ  ។ ២-នាវា​ដឹក​ភ្ញៀវ​ទេសចរ​ជាង​៥០​នាក់​ ក៏​បាន​លិច​នៅ​ខេត្ត​ភូ​កេ​ត និង៣-​យន្តហោះ​យោធា​បាន​​ធ្លាក់ ក្នុង​ខេត្ត​មេ​ហុង​សន ។

ដោយឡែក​ សម្រាប់​ករណី​​នៃ​ការ​ធ្លាក់​យន្តហោះ​ខាងលើ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥ កក្កដា​ ម្សិលមិញ ​បណ្ដាលឱ្យ​​មាន​អ្នក​ស្លាប់​ចំនួន​៣​រូប និង​ម្នាក់​ទៀត​រង​របួស ។ ខណៈ​ពេល​អ្នក​រង​របួស​ បាន​ទទួល​ការ​ព្យា​បាល​យ៉ាង​ដិត​ដល់ ចំណែក​អ្នក​ស្លាប់​កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ ក្នុង​ខេត្ត​មេ​ហុង​សន​នៅឡើយ ។

អត្ថបទសរសេរ ដោយ