ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​​ព្យុះ​​បាក់​​មែក​ឈើ​​សង្កត់​​មនុស្ស​ស្លា.ប់ របួស និង​ផ្ទះ​២០​ខ្នង​ត្រូវ​ប៉ើង​ដំបូល​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ យ៉ាងហោច​ណាស់មានមនុស្ស​ម្នាក់បានស្លា.ប់​និងក្មេងចាស់​បីនាក់ទៀត រងរបួស​​ធ្ងន់ដោយមែកឈើបាក់​សង្កត់ផ្ទះ រីឯផ្ទះ​ឈើតូច​​ធំ​២០ខ្នងទៀត​ត្រូវរងការខូច​​ខាតប៉ើង​ដំបូល និងដួលទ្រេត​ក្នុងហេតុការណ៍​​ខ្យល់ព្យុះកំបុត​ត្បូងបានកើត​ឡើង កាលពី​​វេលា​ម៉ោង​​៧និង​៣០​​នាទីយប់​ថ្ងៃទី១៤ មីនា ២០១៣ នៅក្នុង​ឃុំស្នួល ស្រុកស្នួល។

ខេត្ត​ក្រចេះ ៖ យ៉ាងហោច​ណាស់មានមនុស្ស​ម្នាក់បានស្លាប់​និងក្មេងចាស់​បីនាក់ទៀត រងរបួស​​ធ្ងន់ដោយមែកឈើបាក់​សង្កត់ផ្ទះ រីឯផ្ទះ​ឈើតូច​​ធំ​២០ខ្នងទៀត​ត្រូវរងការខូច​​ខាតប៉ើង​ដំបូល និងដួលទ្រេត​ក្នុងហេតុការណ៍​​ខ្យល់ព្យុះកំបុត​ត្បូងបានកើត​ឡើង កាលពី​​វេលា​ម៉ោង​​៧និង​៣០​​នាទីយប់​ថ្ងៃទី១៤ មីនា ២០១៣ នៅក្នុង​ឃុំស្នួល ស្រុកស្នួល។

ប្រភពព័ត៌​មានពីស្រុក​ស្នួល ឲ្យដឹងថា មានព្យុះ​កំបុតត្បូងមួយបាន​បក់បោកយ៉ាង​ខ្លាំង​កាលពីវេលាម៉ោង​៧និង​៣០នាទីយប់ ក្នុងនោះ​បង្ក​ឲ្យ​​មាន​មែក​​គគីរ​មួយមែក​ធំ​បានធ្លាក់​បាក់​សង្កត់មកលើ​លំនៅឋាន​មួ​យ​ខ្នង ទំហំ៥គុណ​៦ម៉ែត្រ ធ្វើអំពីឈើ​ប្រកស័ង្កសី ដែល​​មាន​ទីតាំង​នៅ​ខាង​ក្រោយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​​ឈើស្នួល បង្កឲ្យមនុស្ស​ប្រុសម្នាក់​ស្លាប់​ពេលបញ្ជូន​មក​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុកស្នួល និង៣​នាក់​ទៀត​រងរបួស​ធ្ងន់។ ប្រភពព័ត៌មាន​​ឲ្យដឹង​ទៀត​​ថា ជនរងគ្រោះទាំង​​៤​នាក់ បានជ្រក​ភ្លៀងក្នុងផ្ទះ​ជុំ​គ្នា ខណៈពេល​មេឃ​ភ្លៀង និងមាន​ខ្យល់​​ខ្លាំង ក៏ត្រូវមែក​គគីរ​មាន​​ទំហំប្រវែង​ជាង១០​ម៉ែត្រ ទំហំ​មួយ​​អោប​​បាន​បាក់សង្កត់​មក​លើផ្ទះ បណ្តាល​ឲ្យមនុស្ស​ក្មេងចាស់នៅ​ក្នុង​ផ្ទះ​នោះ​​ស្លាប់ និងរបួស។

លោកវរសេនីយ៍​ត្រី ចាន់ សុគីម អធិការ​នគរបាល​ស្រុកស្នួល បានឲ្យ​ដឹងថា ជនរង​គ្រោះទាំង​៤​នាក់នេះ ១-ឈ្មោះ​​សៅ ប៊ុន គីម អាយុ​៤០​ឆ្នាំ បាន​ស្លាប់​​ពេលបញ្ជូន​​មកដល់ម​ន្ទីរ​ពេទ្យ ២-ឈ្មោះ​ធីម លីហួ អាយុ១០ឆ្នាំ រងរបួស​បាក់ជើងទាំង​សងខាង ៣-ឈ្មោះ​​ក្រៀល វ៉ា អាយុ៥០​ឆ្នាំ ​រង​របួសបាក់​​ឆ្អឹង​ខ្នង និង​៤-ឈ្មោះ​ម៉ៅ ញ៉េង អាយុ​៤៨ឆ្នាំ រង​របួសបាក់​ជើងម្ខាង និងមានម៉ូតូ​មួយគ្រឿងទៀត​ត្រូវខូច​ខាត​ផង​ដែរក្នុង​ហេតុ​ការណ៍​នោះ៕