ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​លោក​ត្រាំ​ថ្មី​​កំពុង​តែឡង​មក​វិញហើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ យុទ្ធសាស្ត្រ​របស់​ប្រ​ធានា​ធា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​សង្ឃឹម​ឲ្យ​អា​មេ​រិ​ក​មាន​អានុភាព​ខ្លាំង​ជា​ថ្មី​ ដោយ​ប្រើ​ការ​គំរាមកំហែង ទណ្ឌកម្ម ការ​បង្កើន​​ពន្ធ ​និង​ការ​គាបសង្កត់​ខាង​ការទូតលើ​ប្រទេស​ឯទៀត​ៗ​ចាប់ផ្ដើម​ឡង​ខ្លួន​វិញ​ហើយ​។ ពុំ​ត្រឹមតែ​គូប្រកួត​ប្រជែង​សំខាន់​របស់​សហរដ្ឋអាមេរិក ក្នុង​ស​ង្ក្រា​ម​ពា​ណិ​ជ្ច​កម្ម​បច្ចុប្បន្ន…

សហរដ្ឋអាមេរិក​ ៖​ យុទ្ធសាស្ត្រ​របស់​ប្រ​ធានា​ធា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​សង្ឃឹម​ឲ្យ​អា​មេ​រិ​ក​មាន​អានុភាព​ខ្លាំង​ជា​ថ្មី​ ដោយ​ប្រើ​ការ​គំរាមកំហែង ទណ្ឌកម្ម ការ​បង្កើន​​ពន្ធ ​និង​ការ​គាបសង្កត់​ខាង​ការទូតលើ​ប្រទេស​ឯទៀត​ៗ​ចាប់ផ្ដើម​ឡង​ខ្លួន​វិញ​ហើយ​។

ពុំ​ត្រឹមតែ​គូប្រកួត​ប្រជែង​សំខាន់​របស់​សហរដ្ឋអាមេរិក ក្នុង​ស​ង្ក្រា​ម​ពា​ណិ​ជ្ច​កម្ម​បច្ចុប្បន្ន មាន​ចិន ​និង​សហភាព​អឺរ៉ុប​ដែល​ពុំ​មាន​បំណង​បន្ធូរ​ដៃ​តបត​ទេ ប៉ុន្តែ​ពេល​នេះ​សូ​ម្បី​តែ​ពួក​សម្ព័ន្ធមិត្ត​ជិតដិត​ក្នុង​តំបន់ អា​ស៊ី​ប៉ា​ស៊ីហ្វិ​ករប​ស់អា​មេ​រិ​ក ក៏​ចាប់ផ្ដើម​ចូលរួម​ក្នុង​ក្រុម​ចម្រុះ​សេដ្ឋកិច្ច​ប្រឆាំង​អា​មេ​រិ​ក​ដែរ​។ ​ទោះបី​សម្ព័ន្ធមិត្ត​ទាំងនេះ​មិនសូវ​ចូល​ចិត្ត​ចិន​ និង​មហិ​ច្ឆ្​តា​ចិន​ក្នុង​តំបន់ ក៏​យុទ្ធសាស្ត្រ​នោះ​របស់​លោក​ត្រាំ ពុំ​អាច​ទៅ​រួច​ឡើយ​។

​ប្រទេស​ទាំងនេះ​ត្រៀមប្រយុទ្ធ​ជាមួយ​ចិន​ប្រឆាំង​យុទ្ធសាស្ត្រ​នេះ​ ហើយ​រដ្ឋការ​អា​មេ​រិ​ក​បច្ចុប្បន្ន​បាត់បង់​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ហើយ​បង្កើត​សត្រូវ​ថ្មី​ៗ​ដែល​ប្រហែល​ផ្ដល់​ផល​អាក្រក់​ៗ​ដល់​ខ្លួន​។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក ​BLOOMBERG រាយការណ៍​ថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​អា​ស៊ី​១៦ ចាប់ផ្ដើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ចរចា លើ​ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​លើ​ពិភពលោក​ដែល​ពុំ​មាន​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១​ កក្កដា ​នៅ​ប្រទេស​​ជប៉ុន​។

​បណ្ដា​អ្នក​រៀបចំ​តំបន់​ផ្លាស់​ប្ដូរ​សេរី​ធំ​នោះ​រួម​មាន​ប្រទេស​ចិន ឥណ្ឌា និង​ជប៉ុន ដែល​បែប​នេះ​នាំ​ឲ្យ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​ក​មាន​សង្ឃឹម​ខ្លាំង​យក​ឥណ្ឌា​ និង​ជប៉ុន​ទប់​ចិន ព្រោះ​សម្លឹង​លើ​ទំនាស់​ជា​ប្រពៃណី​ និង​ការ​ប្រកួតប្រជែង​ទាំងឡាយ​រវាង​ឥណ្ឌា​ និង​ចិន ព្រមទាំង​រវាង​ជប៉ុន ​និង​ចិន​សម្រាប់​រួម​រិ​ត​ក្រុង​ប៉េ​កាំ​ង​ប្រើ​ដៃ​អ្នក​ដទៃ​។

ទោះបី​យ៉ាងណា​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង បណ្ដា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​នៅ​អា​ស៊ី មាន​ឥណ្ឌា ជប៉ុន ​រហូត​ដល់​កូរ៉េ​ខាងត្បូង អូស្ត្រាលី​ និង​នូ​វែ​ល​ហ្សេ​ឡង់ បាន​ផ្លាស់​ប្ដូរ​ជំហរ​ស្និទ្ធ​អា​មេ​រិ​ក​របស់​ពួក​គេ ហើយ​ប្រកាន់​យក​នយោបាយ​ការ​បរទេស​កាន់តែ​ពឹងផ្អែក​លើ​ហេតុ​ការណ៍​​ជាក់ស្ដែង​។

BLOOMBERG ​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ពា​ណិ​ជ្ជ​កម្ម​ជប៉ុន​លោក HIROSHIGE SEKO​ដែល​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​។

លោករ​ហ្វុ​ត​ដល់​និយាយ​យោង​ពី​អ្នក​ដែល​បណ្ដា​ប្រទេស​អា​ស៊ី​ប៉ង​រួម​គ្នា​ប្រឆាំង​ផង​។​លោក​ថា ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នា​ដំណាច់ឆ្នាំ​នេះ​ត្រូវ​បាន​ត្រួសត្រាយ​រួច​ហើយ​។ ​​ដោយ​គិត​ទៅ​ដល់​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​លទ្ធិ​ការ​ពារ​និយម វា​សំខាន់​ណាស់​ដែល​តំបន់​អា​ស៊ី​ត្រូវ​ដើរទៅ​មុខ​ក្រោម​ទង់​ផ្លាស់​ប្ដូរ​សេរី​។

លទ្ធិ​ការពារ​និយម​អា​មេ​រិ​កបាន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ដែល​គេ​នាំ​គ្នា​និយាយ​ថា ​ពួក​ពីង​ពាង​ក្នុង​ប្លុក​អា​ស៊ី​ត្រៀម​បំភ្លេច​ទំនាស់​ផ្សេង​ៗ​ហើយ​ចង់​រួម​គ្នា​ខាំ​អា​មេ​រិ​ក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ