ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ចុះ​ទៅ​រាវ​គ្រែង​ក្នុង​សមុទ្រ ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច គេ​បានដឹង​ថា​ពួក​អ្នក​ភូមិ​ភាគច្រើន​ជា​ស្ត្រី​បាន​ជិះទូក​ទៅ​សមុទ្រ​រាវរក​គ្រែង និង​ស្ត្រី​ឯទៀត​មាន​ជំនាញ យក​ជើង​ជាន់​ភក់​ដើម្បី​រក​គ្រែង​ផង​ដែរ​។ ស្ត្រី​ម្នាក់​ឈ្មោះ លើ​យ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ស្លាប​តា​អោន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច គេ​បានដឹង​ថា​ពួក​អ្នក​ភូមិ​ភាគច្រើន​ជា​ស្ត្រី​បាន​ជិះទូក​ទៅ​សមុទ្រ​រាវរក​គ្រែង និង​ស្ត្រី​ឯទៀត​មាន​ជំនាញ យក​ជើង​ជាន់​ភក់​ដើម្បី​រក​គ្រែង​ផង​ដែរ​។

ស្ត្រី​ម្នាក់​ឈ្មោះ លើ​យ ម៉ូ​វ អាយុ​៣៥​ឆ្នាំ បាន​និយាយ​ប្រាប់ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្លាប​តា​អោន​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ តាំងពី​ព្រលឹម​ដឹង​តែ​ពី​នាំ​គ្នា ជិះទូក​ចេញ​ទៅ​សមុទ្រ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​។ អ្នកខ្លះ​រាវរក​គ្រែង អ្នកខ្លះ​ទៀត​ជាន់​ភក់​រក​គ្រែង លុះ​ពេល​ថ្ងៃត្រង់​ពួក​គេ​ជិះទូក​ត្រឡប់​មក​វិញ អ្នកខ្លះ​បាន​តិច​អ្នកខ្លះ​បាន​ច្រើន គេ​អាច​លក់​អោយ​ឈ្មួញ​ចាំ​ទិញ​១​គីឡូ​គ្រែង​ត្រឹមតែ​៤​ពាន់​រៀល​ប៉ុណ្ណោះ​។

លោក លន សុខា ប្រធាន​ឃុំ​ស្វាយ​ទង​ខាងត្បូង​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្លាប​តា​អោន​ជាង​២០០​គ្រួសារ ប៉ុន្តែ​មាន​ប្រហែល​ជាង​១០០​គ្រួសារ​ប៉ុណ្ណោះ ពួក​គាត់​មានរ​បរជា​នេសាទ​សមុទ្រ​។ លោក លន សុខា ប្រធាន​ឃុំ​និយាយ​ថា ពួក​អ្នក​ភូមិ​ស្លាប​តា​អោន​មាន​ជំនាញ​ផ្សេង​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ