ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! យក​ម្តាយ​ជរា​ដាក់​ដេក​ ដើម្បី​ឃាត់​ត្រាក់ទ័រ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​បុរស​ម្នាក់​យក​ម្តាយ​របស់​ខ្លួន​ទៅ​ដាក់​ដេក​ផ្ទាល់​នឹង​ដី ដើម្បី​កុំ​ឲ្យ​ត្រាក់ទ័រ​ឈូស​ឆាយ​លើ​ដី ដែល​ខ្លួន​អះអាង​ជា​កម្មសិទ្ធិ​។ នេះ​ជា​ករណី​ទំនាស់​ដីធ្លី​ដែល​យក​មនុស្ស​មក​ធ្វើ​ជា​រនាំង​ការពារ​។ វី​ដេ​អូ​ដែល​ថត​បាន​ត្រូវ​បាន​មហាជន​មានការ​ហួសចិត្ត​នឹង​ទ​ង្វើ​របស់​កូនប្រុស​ម្នាក់​នោះ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​បុរស​ម្នាក់​យក​ម្តាយ​របស់​ខ្លួន​ទៅ​ដាក់​ដេក​ផ្ទាល់​នឹង​ដី ដើម្បី​កុំ​ឲ្យ​ត្រាក់ទ័រ​ឈូស​ឆាយ​លើ​ដី ដែល​ខ្លួន​អះអាង​ជា​កម្មសិទ្ធិ​។ នេះ​ជា​ករណី​ទំនាស់​ដីធ្លី​ដែល​យក​មនុស្ស​មក​ធ្វើ​ជា​រនាំង​ការពារ​។

វី​ដេ​អូ​ដែល​ថត​បាន​ត្រូវ​បាន​មហាជន​មានការ​ហួសចិត្ត​នឹង​ទ​ង្វើ​របស់​កូនប្រុស​ម្នាក់​នោះ ដែល​ហ៊ាន​ធ្វើ​ដូចនេះ​ចំពោះ​ម្តាយ​ជរា​។ បុរស​ជា​កូន​បាន​យក​ម្តាយ​ដាក់​ដេក​នឹង​ដី​នៅ​ចំ​ពីមុខ​ឡាន​ត្រាក់ទ័រ​។ គេ​ធ្វើ​បែប​នេះ ក្នុង​គោលបំណង​ឃាត់​មិន​ឲ្យ​អ្នក​បើក បើក​ឈូស​ឆាយ​ទៅ​មុខ​។

មន្ត្រី​អាជ្ញាធរ​បាន​និយាយ​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ Mungla ក្នុង​សង្កាត់ Maharashtra’s Washim ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា​។

បើ​តាម​ប៉ូលិស​បាន​ប្រាប់​ថា ទ​ង្វើ​បែប​នេះ​កើតឡើង​ក្រោយ​ពេល​តុលាការ​បាន​សម្រេច​ឲ្យ​បុរស​អ្នក​បើក​ត្រាក់ទ័រ​ជា​ម្ចាស់​ដី​ពិតប្រាកដ​។ ដោយ​មិន​សុខចិត្ត​បុរស​ម្ខាង​ទៀត បាន​យក​ម្តា​យមក​ដាក់​នៅ​ចំ​ពីមុខ​ត្រាក់ទ័រ ដើម្បី​ឃាត់​។

នា​ពេល​នេះ ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​តទៅ​ទៀត ដើម្បី​ទទួល​ព័ត៌មាន​ឲ្យ​កាន់តែ​ច្បាស់លាស់​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Daily Mail

https://www.youtube.com/watch?v=yKpp7E7AnAs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ