ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកដល់ថេរ​ដីកា​​ព្រះសង្ឃ​មី​យ៉ា​ន់​ម៉ា«ពិតជា​ឆុត»

5 ឆ្នាំ មុន

ក្រោយ​ពី​ប្រទះ​ឃើញ​ពួក​គេ​នៅ​រស់​ទាំងអស់​គ្នា​ក្នុង​រូងភ្នំ បាន​ធ្វើ​ឱ្យ​ពួក​គេ​រលឹក​ទៅ​ដល់​ថេរ​ដីកា​សង្ឃ​មី​យ៉ា​ន់​ម៉ា​ កាលពី​ថ្ងៃ​ទី​២៩ មិថុនា​ កន្លង​មក​ ​គឺ​ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុ​ម យ៉ា​ន​សាង​វ៉ា​រ៉ូ ជា​ចៅអធិការ​វត្ត​ដ​ន​រឿង រដ្ឋ​ឆាន ប្រទេស​មី​យ៉ា​ន់​ម៉ា…

ក្រោយ​ពី​ប្រទះ​ឃើញ​ពួក​គេ​នៅ​រស់​ទាំងអស់​គ្នា​ក្នុង​រូងភ្នំ បាន​ធ្វើ​ឱ្យ​ពួក​គេ​រលឹក​ទៅ​ដល់​ថេរ​ដីកា​សង្ឃ​មី​យ៉ា​ន់​ម៉ា​ កាលពី​ថ្ងៃ​ទី​២៩ មិថុនា​ កន្លង​មក​ ​គឺ​ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុ​ម យ៉ា​ន​សាង​វ៉ា​រ៉ូ ជា​ចៅអធិការ​វត្ត​ដ​ន​រឿង រដ្ឋ​ឆាន ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​និមន្ត​មក​ធ្វើ​ពិធីបួងសួង​មួយ​នៅ​មាត់​ល្អាង​ «​ថាំ​ហ្លួង​» ដើម្បី​ជួយ​ជីវិត​អ្នក​ដែល​បាត់​ខ្លួន​ទាំង​១៣​នាក់ ។ ពិធីបួងសួង​នោះ​ ក៏​មាន​លោក​ចៅហ្វាយខេត្ត​ឈៀង​រ៉ៃ ទទួល​ស្វាគមន៍​ផង​ដែរ ។

ក្រោយ​ពី​បាន​បញ្ចប់​ការ​បួងសួង​ខាងលើ និង​មុន​ពេល​និមន្ត​ទៅ​វិញ ព្រះ​គ្រូ​អង្គ​នេះ ​មាន​ថេរ​ដីកា​ថា «​រយៈ​ពេល​២-៣​ថ្ងៃ​ទៀត ​នឹង​បានឃើញ​ពួក​គេ​ហើយ​» ។ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​២ កក្កដា​ ក្រុម​អ្នករុករក​ក៏​បាន​រក​ឃើញ​មែន​ ដោយ​ពួក​គេ​នៅ​មានជីវិត ស្រប​តាម​ថេរ​ដីកា​របស់​សង្ឃ​ខាងលើ​និង​ចាត់​ទុក​ថា ​ពិតជា​ឆុត​មែន ។

ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុ​ម យ៉ា​ន​សាង​វា​រ៉ូ ជា​ព្រះសង្ឃ​ដ៏​ល្បី​នៅ​ក្នុង​វត្ត​«​ព្រះ​ធាតុ​ដ​ន​រឿង​» រដ្ឋ​ឆាន ប្រទេស​មី​យ៉ា​ន់​ម៉ា រួម​ទាំង​សិស្ស​បាន​និមន្ត​ទៅ​ល្អាង​ «​ថាំ​ហ្លួង​» ដើម្បី​ប្រារព្ធ​ពិធីបួងសួង​សុំ​មេត្តា និង​បើកភ្នែក​នៅ​ក្នុង​ល្អាង​ដោយ​មាន​អាណាព្យាបាល​របស់​អ្នក​បាត់​ខ្លួន​ទាំង​១៣​រូប​ចូលរួម​ផង​ដែរ ។ ព្រះ​គ្រូ​ក៏​បាន​នាំ​ព្រះ​ពុទ្ធរូប​បុរាណ​​ដាក់​លើ​ព្រះ​កេស ប្រារព្ធ​ពិធី​បន់ស្រន់​បើកភ្នែក​នេះ ដោយ​ចំណាយពេល​ប្រហែល​មួយ​ម៉ោង​ទើប​ចប់។

ក្រោយ​ពី​បាន​បញ្ចប់​សម្ដេចព្រះគ្រូ​ក៏​មាន​ថេរ​ដីកា​ថា «២​ថ្ងៃ​ទៀត​ អ្នក​បាត់​ខ្លួន​នឹង​បង្ហាញ​មុខជា​មិន​ខាន​» គឺ​បាន​រក​ឃើញ​មែន ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ