តោះទៅដឹង… ម្តេចជីវិត​ទាំង​១៣​​អាច​រស់ក្នុង​ល្អាង​រយៈ១០ថ្ងៃដោយអត់អាហារ​


ជីវិត​ទាំង​១៣​នាក់ ​ដែល​អាច​រស់នៅ​ក្នុង​ល្អាង​បាន ​ដោយសារ​ព្យាយាម​ដេក​នៅ​ស្ងៀម និង​ផឹក​តំណក់ទឹក​ដែល​ធ្លាក់​តក់​ៗ​ក្នុង​ល្អាង មិន​មាន​ព័ត៌មាន​ច្រើន​នៅឡើយ​ទេ ពី​ការ​ប្រឈម​នានា​របស់​ក្រុម​ក្មេង​ប្រុស និង​គ្រូបង្វឹក​ដែល​រយៈពេល​១០​ថ្ងៃ​អត់​អាហារ ហើយ​តើ​មូលហេតុ​អ្វីទើប​ការ​ចូល​ទៅ​ក្នុង​រូងភ្នំ ​បាន​រសាត់​ពួក​គេ​ចាក​ឆ្ងាយ​ពី​មាត់​រូង​មាន​ចម្ងាយ​ជាង​៤គីឡូម៉ែត្រ​បែប​នេះ ។

យោង​តាម​ការ​ប្រាប់​ខ្លះ​ៗ​ពី​មនុស្ស​ទាំង​១៣​នាក់​ ទៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អង់គ្លេស​ថា «​ពួក​គេ​អាចរ​ស់​បាន ​ព្រោះ​ព្យាយាម​ដេក​នៅ​ស្ងៀម និង​ផឹក​តែ​តំណក់ទឹក​ដែល​ស្រក់​ពី​ថ្មភ្នំ ។ តាម​ការ​ចេញផ្សាយ​ពី​កាសែត Bangkok Post ថ្ងៃ​ទី​១ កក្កដា កន្លង​មកនេះ​ បានឱ្យ​ដឹង​ថា ក្រុម​អ្នកជំនាញ​មុជទឹក​ពេល​មិន​ទាន់​អាច​ចូល​ទៅ​ដល់ទី​តាំង​ចុង​ក្រោយ ដែល​គេ​គិត​ថា​ ក្មេង​ប្រុស​ទាំងអស់​នៅ​ទីនោះ​បាន ព្រោះតែ​ស្ថានភាព​រូងភ្នំ​ស្មុគ ស្មាញ​ក្រោយ​ភ្លៀង​ធ្លាក់​ជន់​លិច​រូងភ្នំ ។ នៅ​រសៀល​ថ្ងៃ​១ កក្កដា ក្រុម​ទាហាន​អា​មេ​រិ​ក បាន​បង្ហោះ​ដ្រូ​ន​ម្ដងទៀត ដើម្បី​សម្គាល់​ទីតាំង​ជាក់លាក់ ហើយ​បញ្ជូន​ក្រុម​អ្នក​មុជទឹក​ចូល​ទៅ​តែ​ម្ដង ដោយ​សង្ឃឹមថា នឹង​អាច​រក​ឃើញ​នៅ​ថ្ងៃ​២ កក្កដា ។

បើ​តាម​អាជ្ញាធរ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថា ដំណឹង​ទទួល​បាន​ពី​ទាហាន​អា​មេ​រិ​ក ​គឺ​ពួក​គេ​ប្រើ​ដ្រូ​ន​បង្ហោះថតរូប​ល្អាង​ភ្នំ​ថាំ​ហ្លួង​ទាំងមូល ព្រមទាំង​វិភាគ​លើ​កម្ដៅ​ដង្ហើម​ក្នុង​រូងភ្នំ បូក​រួម​ទាំង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផង បាន​រក​ឃើញ​ថា ​មានជីវិត​នៅ​ក្នុង​រូងភ្នំ​នោះ ។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ជាក់លាក់​ម្ដងទៀត ដោយ​មាន​ជំនួយ​ពី​ក្រុម​អ្នក​មុជទឹក​ជប៉ុន និង​ជាតិ​សាសន៍​ដទៃ​ផង គេ​សង្ឃឹមថា នឹង​មាន​ដំណឹង​ល្អ ទីបំផុត​នៅ​យប់​ថ្ងៃ​ទី​២ កក្កដា ក្រុម​អ្នក​មុជទឹក​អង់គ្លេស​ក៏​បាន​រក​ពួក​គេ​ឃើញ ។

រូងភ្នំ​ថាំ​ហ្លួង​នេះ​ មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ស្ថិត​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ។ រូងភ្នំ​នេះ​ចែក​ចេញ​ជា​៣​ដំណាក់ ។ ក្រុម​អ្នករុករក​បាន​ឆ្លង​ផុត​ដំណាក់​ទី​១ និង​ទី​២ ដោយ​ព្យាយាម​ចូល​ទៅ​ដំណាក់​ទី​៣ ​ជា​ដំណាក់​ចុង​ក្រោយ ហើយ​សង្ឃឹមថា​ ក្មេង​ប្រុស​ទាំង​អស់នោះ កំពុង​ជ្រក​នៅ​ទីនោះ ។ ទោះ​បែប​នេះ​ក្ដី ភ្លៀង​ធ្លាក់​ជា​ឧបសគ្គ​ធំ​បំផុត ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​មុជទឹក​ពិបាក​ឆ្លង​ចូល​ដំណាក់​ទី​៣​នោះ ។

បើ​តាម​ការ​សន្និដ្ឋាន ក្មេង​ៗ​ជា​កីឡាករ​ទាំង​១២​នាក់ ព្រមទាំង​គ្រូបង្វឹក​ម្នាក់​ បាន​ចូល​ទៅ​រូងភ្នំ​ខាងលើ​ក្រោយ​ពេល​ហ្វឹកហាត់​ចប់ ។ គាប់​ជួន​ពេល​នោះ​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឱ្យ​ទឹក​ជន់​ឡើង លិច​ផ្លូវ​ចេញ​មក​វិញ​មិន​រួច ។ ស្ថានភាព​នេះ ​បង្ខំ​ឱ្យ​ពួក​គេ​ដើរទៅ​មុខ​រក​ច្រកចេញ រហូត​ជ្រុលខ្លួន​កាន់តែ​ជ្រៅ​និង​វង្វេង​បាត់​នៅ​ក្នុង​រូងភ្នំ​នោះ​តែ​ម្ដង ។ នៅ​មាត់​ច្រកចូល​រូងភ្នំ​មាន​បន្សល់​ទុក​កង់ ស្បែកជើង កា​តាប និង​សម្ភារ​កីឡា​មួយ​ចំនួន ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ