ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នា​ត់​ឆ្នៀ​ត​ចូល​ពេទ្យ​ដែរ ដឹងខ្លួន​រត់​បាត់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ជន​​ជា​ម្ចាស់​អន្ទាក់​សត្វព្រៃ ដើម្បី​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ការ​ធ្វើ​អន្ទាក់​រាយ​ចាប់​សត្វព្រៃ ដោយ​ប្រើ​ចរន្ត​ភ្លើង​នេះ​បាន​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​រងគ្រោះថ្នាក់​។ ហើយ​បុរស​ពីរ​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ព្រាន​បរបាញ់​សត្វ និង​ម្នាក់​ទៀត​ទំនងជា​ម្ចាស់​អន្ទាក់ សត្វ​បាន​រង​របួស​លើ​រាង​កាយ​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ដែល​បាន​រាយ​ជា​អន្ទាក់​​នៅ​ក្នុង​ព្រៃ…

ខេត្តក្រចេះ ៖ តាម​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ជន​​ជា​ម្ចាស់​អន្ទាក់​សត្វព្រៃ ដើម្បី​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ការ​ធ្វើ​អន្ទាក់​រាយ​ចាប់​សត្វព្រៃ ដោយ​ប្រើ​ចរន្ត​ភ្លើង​នេះ​បាន​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​រងគ្រោះថ្នាក់​។

ហើយ​បុរស​ពីរ​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ព្រាន​បរបាញ់​សត្វ និង​ម្នាក់​ទៀត​ទំនងជា​ម្ចាស់​អន្ទាក់ សត្វ​បាន​រង​របួស​លើ​រាង​កាយ​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ដែល​បាន​រាយ​ជា​អន្ទាក់​​នៅ​ក្នុង​ព្រៃ ដើម្បី​ចាប់​សត្វព្រៃ ជា​ពិសេស​សត្វ​ឈ្លូស និង​ជ្រូកព្រៃ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្រោយ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយសារ​អន្ទាក់​សត្វ​បាន​បង្ក​ឲ្យ​ជន​រង​គ្រោះជា​ព្រា​នប​បាញ់​សត្វ​ម្នាក់​ឈ្មោះ ទិ​ត្យ ធា​រឹទ្ធ អាយុ​៣០​ឆ្នាំ រង​របួស​ដាច់​ម្រាមដៃ​ខាងឆ្វេង​និង​ខាងស្តាំ របួស​ចង្កេះ និង​ជើង​ធ្ងន់ធ្ងរ​នៅ​ពេល​ជន​រង​គ្រោះ​ដើរ​បាញ់​សត្វ​ក្នុង​ព្រៃ និង​ជាន់​អន្ទាក់​សត្វព្រៃ​ដែល​ប្រើ​ចរន្តអគ្គិសនី​នោះ​។

ក្រៅពី​ជន​រង​គ្រោះ​ម្នាក់​នេះ ក្នុង​នោះ​ក៏​បង្ក​ឲ្យ​មាន​ជន​ម្នាក់​ទៀត​ឈ្មោះ ជុំ ទូច អាយុ​៥៩​ឆ្នាំ រស់នៅ​ឃុំ​សំបូរ ក៏​ត្រូវ​រង​របួស​ដូច​គ្នា​។ ជន​រង​គ្រោះ​រូប​នេះ​ត្រូវ​គេ​សង្ស័យ​ថា អាច​ជា​ម្ចាស់​អន្ទាក់​សត្វ តែ​ត្រូវ​បាន​ភ្លាត់ស្នៀត​ក៏​ឆក់​ខ្លួនឯង​។ ដោយ​គេ​សង្ស័យ​ថា ទំនង​នៅ​ពេល​ដែល​អន្ទាក់​បាន​ឆក់​មនុស្ស ជន​ជា​ម្ចាស់​រូប​នេះ​នឹក​ស្មានថា ជាប់​សត្វព្រៃ​ក៏​ស្ទុះ​ទៅ​មើល​ដោយ​មិន​បាន​ផ្តាច់​ចរន្តអគ្គិសនី​ក៏​ត្រូវ​ឆក់​ខ្លួនឯង​តែ​ម្តង​។​យ៉ាងណា​ជន​ជា​ម្ចាស់​អន្ទាក់​ក្រោយ​ពី​បង្ក​ការ​ភ្លាត់ស្នៀត​ឲ្យ​ឆក់​ខ្លួនឯង​ក៏​ត្រូវ​ក្រុម គ្រួសារ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​បាន​គេចខ្លួន​។

លោក នួន សា​រិ​ន អធិការរង​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​មាន​អា​គុយ ក្បាល​ខ្សែលួស និង​ខ្សែភ្លើង​ត្រូវ​បាន​ចាប់​រឹបអូស​មក​រក្សា​ទុក ខណៈ​នគរបាល​កំពុង​តែ​ស្រាវ ជ្រាវ​រក​ម្ចាស់ ដើម្បី​មាន​វិធាន​ការណ៍​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ