ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​ទៅ​វិញ របស់​ច្រើន​ផង​!(មានវីដេអូ)

5 ឆ្នាំ មុន
  • កោះកុង

កោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​២​រសៀល​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ពណ៌​ត្រេ​អ៊ី​ បាន​បើក​ធ្លាក់​កាវ​ថ្នល់​ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង ក្នុងក្រុង​ខេមរភូមិន្ទ​កោះកុង ។ សេចក្តីរាយការណ៍បន្ត…

កោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​២​រសៀល​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ពណ៌​ត្រេ​អ៊ី​ បាន​បើក​ធ្លាក់​កាវ​ថ្នល់​ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង ក្នុងក្រុង​ខេមរភូមិន្ទ​កោះកុង ។

សេចក្តីរាយការណ៍បន្ត ពេល​នេះ​ម្ចាស់​រថយន្ត​ខាងលើ​កំពុង​រក​រថយន្ត​តូច​ៗ​មក​សាង​ឈើ​ចេញពី​រថយន្ត​ខាងលើ ។ បន្ទាប់​ពី​មានការ​កកស្ទះ​សមត្ថកិច្ច​បាន​ចុះ​មក​ត្រួតពិនិត្យ​ ក្នុង​នោះ​មាន​ខាង​រដ្ឋបាល​ព្រៃឈើ ប៉ូលិស និង​PM​ខេត្ត​យ៉ាងច្រើន​កុះករ ។ នៅ​ពេល​សមត្ថកិច្ច​មក​ដល់ ​ស្អេកស្កះ​ម្ចាស់​ឡាន​បាន​ដោះ​ស្លាក​លេខ​ខេមរភូមិន្ទ​ចេញ​បាត់ តែ​នៅ​លើ​ទ្វារ​ឡាន​ទាំង​សង្ខាង​មាន​បិទ​អក្សរ​M ជាសញ្ញា​សម្គាល់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រថយន្ត​ក្រុមហ៊ុន​មួយ ។


ហើយ​ពេល​នេះ​ទាំង​រថយន្ត និង​ឈើ​ដែល​បាន​រើ​ចុះ​ដាក់​រថយន្ត​តូច​ៗ​កំពុង​ត្រូវ​បាន​ឃាត់​នៅ​កន្លែង​កើតហេតុ ព្រោះ​កំពុង​មាន​ភាព​ចម្រូងចម្រាស់ រវាង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា មានច្បាប់ តែ​សមត្ថកិច្ច​ប៉ូលិស​កំពុង​សួរ​រក​ច្បាប់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ