ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​១២​នាក់​ និង​គ្រូ​បាល់ទាត់​ ជាប់​ក្នុង​រូងភ្នំ​នៅ​សង្ឃឹម​រស់

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖​ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​​និយាយ​​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ២០១៨​នេះ​​ថា នៅ​មានភ័ព្វ​វាសនា​ខ្ពស់​ដែល​កុមារ​ទាំង​១២​នាក់ ​និ​ង​គ្រូ​បាល់ទាត់​ពួក​គេ ជាប់​ក្នុង​រូង​ភ្នំ​ដែល​​មានទឹក​ជន់​លិច​ហើយ​នៅ​រស់រាន​មានជីវិត។​ ពួក​គេ​អាចរ​ត់ទៅ​កាន់​បន្ទប់​ណាមួ​យ​នៃ​រូងភ្នំ ក្នុង​ចំណោម​បន្ទប់​ជា​ច្រើន​ដែល​ពុំ​មានទឹក​លិច​។…

ប្រទេស​ថៃ​ ៖​ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​​និយាយ​​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ២០១៨​នេះ​​ថា នៅ​មានភ័ព្វ​វាសនា​ខ្ពស់​ដែល​កុមារ​ទាំង​១២​នាក់ ​និ​ង​គ្រូ​បាល់ទាត់​ពួក​គេ ជាប់​ក្នុង​រូង​ភ្នំ​ដែល​​មានទឹក​ជន់​លិច​ហើយ​នៅ​រស់រាន​មានជីវិត។​ ពួក​គេ​អាចរ​ត់ទៅ​កាន់​បន្ទប់​ណាមួ​យ​នៃ​រូងភ្នំ ក្នុង​ចំណោម​បន្ទប់​ជា​ច្រើន​ដែល​ពុំ​មានទឹក​លិច​។ ​ម្យ៉ាងទៀត​ក្មេង​ៗ​ទាំង​នេះ​សុ​ទ្ធ​តែ​មាន​កាយសម្បទា​ល្អ​ និ​ង​មាំមួន​ រួច​គ្រូ​បាល់ទាត់​ពួក​គេ​ជា​អ្នក​ស្គាល់​ច្បាស់​រូងភ្នំ​នេះ ​ហើយពី​មុន​ធ្លាប់់​ស្រាវជ្រាវ​ទីនោះ​ផង​។

តាមបណ្ដា​ស្នាមជើង ​និង​របស់របរ​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ផ្នែក​មួយ​នៃ​រូងភ្នំ ដែល​បែប​នោះ​នាំ​ឲ្យ​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​មាន​សង្ឃឹម​។ ​ពួក​អ្នក​ជួ​យស​ង្ក្រោះ​ជួយ​ទ្រទ្រង់​ដោយ​កងឯកភាព​នានា នៃ​កងទ័ព​បាន​រៀបចំ​ការ​រុករក​ក្នុង​ភ្នំ​ដែល​មាន​រូង​នេះ​ក្នុង​ក្ដី​សង្ឃឹម​រក​ឃើញ​ច្រក​ណាមួយ​ពី​ខាងលើ​រូង​។​ រហូត​មក​ទល់​ពេល​នេះ​ការ​រុករក​ច្រក​២​ប្រែ​​ក្លាយទៅជា​ឥត​បានការ​។ ​ជាមួយ​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ទីតាំង​សម​ស្រប​ណាមួយ​ដែល​អាច​ខួង​ច្រកចូល​រូងភ្នំ​នេះ​បាន​។

ក្រោយ​កា​រប​ញ្ជូ​ន​ពួក​អ្នក​មុជទឹក​ពូកែ​ៗ របស់​ប្រទេស ក្រុម​អ្នក​មុជ​ទឹ​ក​នៃ​កង​ម៉ា​រី​ន​អា​មេ​រិក ព្រមទាំង​ក្រុម​អ្នក​មុជទឹក​ឯកទេស​មួយ​ក្រុម​របស់​អង់គ្លេស ​ក៏​បាន​ទៅ​ដល់ទី​នោះ​ដែរ កាលពី​ធ្ងៃ​ទី​២៨​មិថុនា​។

នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ ទៅ​កាន់​ទីនោះ​ដើម្បី​ពិនិត្យ​ការ​ប្រព្រឹត្ត​ទៅ នៃ​ប្រតិបត្តិការ​ជួ​យស​ង្គ្រោះ ដែល​តាមដាន​បំផុត​ពី​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក និង​បរទេស​។​ ព្រះមហាក្សត្រ​ថៃ​ទ្រង់​បួងសួង​សូម​ឲ្យ​កុមារ​ទាំងនេះ រក​ឃើញ​ដោយ​សុខ​សប្បាយ​ ហើយ​​ម្ចាស់​ក្ស​ត្រី​ថៃ​មួយ​អង្គ​ប្រកាស​ជួយ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ដល់​បណ្ដា​អ្នក​ជួ​យស​ង្ក្រោះ​។

រូងភ្នំ​ថា​ម​លួង ឬ​ល្អាង​លួង​នោះ​មាន​ប្រវែង​ដល់​ទៅ​៧​គីឡូម៉ែត្រ ហើយ​កន្លែង​ជា​ច្រើន​នៃ​រូងភ្នំ​ត្រូវ​ទឹក​លាយ​ភក់​ជន់​លិច​មិន​អាច​ឆ្លងកាត់​បាន​ ​ដើម្បី​អាច​ចូល​ដល់​បន្ទប់​ធំ​ៗ​នៃ​រូងភ្នំ​ជា​កន្លែង​ពួក​គេ​អាចរ​ត់ទៅ ពួក​អ្នក​ជួ​យស​ង្គ្រោះជ្រើសរើស​ការ​ប្រើ​ម៉ា​ស៊ី​ន​បូមទឹក​ចេញ​ពី​រូង​។

នៅ​ក្បែរ​រូង​ព្រះសង្ឃ ​និង​ប្រជាជន​ចាប់តាំងពី​៦​ថ្ងៃ​មក​ហើយ បាន​នាំ​គ្នា​សូត្រធម៌​បួងសួង សូម​ឲ្យ​អ្នក​បាត់​ខ្លួន​ទាំង​នាះ​ត្រូវ​បាន​រក​ឃើញ​ដោយ​សុខ​សប្បាយ​។

ទោះបី​យ៉ាងណា​ក្រោយ​រយៈពេល​៦​ថ្ងៃ​ជាប់​ក្នុង​រូងភ្នំ​ ភ័ព្វវាសនា​អាច​រក​ឃើញ​ពួក​គេ​នៅ​រស់​ពិតជា​មាន​តិច​បំផុត​។​ តែ​កាលពី​ឆ្នាំ​២០១៤​ កន្លង​ទៅ នៅ​អា​ល្លឺ​ម៉​ង់​បុរស​ម្នាក់​អាច​ជួយស​ង្គ្រោះ​ពី​រូងភ្នំ​មួយ​ក្រោយ​ជាប់​ក្នុង​នោះ​ដល់​ទៅ​១១​ថ្ងៃ​។ ​រួច​កាលពី​២០១២​ នៅ​ប៉េ​រូ បណ្ដា​​កម្មករ​រ៉ែ​អាច​ជួ​យស​ង្គ្រោះ​ក្រោយ​រយៈពេល​៧​ថ្ងៃ ស្ថិត​ក្នុង​ដី​។ ​នៅ​ស៊ី​លី​បណ្ដា​កម្ម​ក​រ៉ែ​អាច​ស​ង្ក្រោះ​ក្រោយ​ជាប់​ក្នុង​ដី​១៧​ថ្ងៃ​។ ហើយ​ម៉ា​ស៊ី​ន​បូមទឹក​៤០​គ្រឿង​ថែម​ទៀត ត្រូវ​បា​នប​ញ្ជូន​ពី​ក្រុង​បាងកក​នា​ថ្ងៃ​ទី​២៩ ​មិថុនា ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ