ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទៅ​ហើយ ម៉េច​ទៅ​ជា​ចឹ​ង​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​មួយ​ដែល​រថយន្ត​បង្ក​មួយ​គ្រឿង​បាន​កិន​ឪពុក កូន និង​ក្មួយ​ស្រី​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង លើ​ដងផ្លូវ​ជាតិ​លេខ​៥ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​មួយ​ដែល​រថយន្ត​បង្ក​មួយ​គ្រឿង​បាន​កិន​ឪពុក កូន និង​ក្មួយ​ស្រី​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង លើ​ដងផ្លូវ​ជាតិ​លេខ​៥ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ស​ម្រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​បង្ក​មានឈ្មោះ ខូ​វ ខែ​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​បើកបរ​រថយន្ត​ពណ៌​លឿង មាន​ស្លាក PP-២២៦០ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ទី​១-​ឈ្មោះ ម៉ាត់ សារី ភេទ​ប្រុស ជនជាតិ​អី​ស្លា​ម អាយុ​៥៦​ឆ្នាំ មុខរបរ​អ្នកលក់ ត្រូវជា​ឪពុក ។ ទី​២- ឈ្មោះ ម៉ាត់ សារី​ណា ភេទ​ស្រី ជនជាតិ​អី​ស្លា​ម អាយុ​២០​ឆ្នាំ កម្មករ​រោងចក្រ ត្រូវជា​កូន ។ ទី​៣- អេ​ត រ៉ូ​ស៊ី​កា ភេទ​ស្រី ជនជាតិ​អី​ស្លា​ម អាយុ​៥​ឆ្នាំ ជា​ក្មួយ​ស្រី ។ អ្វី​ដែល​ហួស​នោះ​គឺ នារី​ជា​កូន​ខាងលើ​អាយុ​២០​ឆ្នាំ ត្រៀម​នឹង​ភ្ជាប់ពាក្យ​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​ផង​ដែរ ។

ដំណើររឿង​មុន​ពេល​កើតហេតុ គឺ​ឪពុក​បាន​ទៅ​យក​កូនស្រី​ដែល​ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ​ស្វាយប៉ាក ដោយ​បាន​ឌុ​ប​ក្មួយ​ស្រី​ទៅ​ជាមួយ​ដែរ លុះ​ពេល​ត្រឡប់​មក​វិញ​ដល់​ចំណុច​កើតហេតុ​ដែល​ជិត​ដល់​ផ្ទះ​ទៅ​ហើយ​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បាន​ឈប់​នៅ​ក្បែរ​ខាង​ផ្លូវ ជាតិ​លេខ​៥ ហើយ​គាត់​ក៏​បាន​បើក​ម៉ូតូ​គេច​ពី​រថយន្ត​ដែល​ឈប់​នោះ​ក៏​ជ្រុល​ទៅ​ប៉ះ​របាំង​ថ្ម​ឲ្យ​ដួល ស្រប​ពេល​មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​ជែង​មក​ពីក្រោយ​ផង​នោះ ក៏​បាន​កិន​ជន​រង​គ្រោះ​ទាំង​បី​នាក់ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។

នៅ​ខណៈ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ​នាំ​ទៅ​ប៉ុស្តិ៍​ក៏​មាន​ប្រជាពលរដ្ឋ​បាន​ចោមរោម​ប្រុង​នាំ​គ្នា​វាយ​ទៅ​លើ​ជន​បង្ក​ដែល​ជា​អ្នកបើកបរ តែ​បាន​សមត្ថកិច្ច​ការពារ​នាំ​ចូល​ក្នុង​រថយន្ត​ទាន់ កុំ​អី​ត្រូវ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​អ៊ី​ស្លា​ម​ផ្ទុះ​កំហឹង​សម្លាប់​មិន​ខាន ។

បន្ទាប់​ពី​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ គឺ​អ្នកបើកបរ​បាន​បើករថយន្ត​គេច​ប្រមាណ​ជា​១​គីឡូម៉ែត្រ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន និង​បញ្ជូន​ទៅ​កាន់កា​រិ​ល័យ​ចរ​ចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ