ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​… អ្នក​ណាខ្លះ​កំពុង​លក់​សាច់សត្វ​ព្រៃ​នៅ​ផ្សារ​ស្ទឹង​ត្រែង?

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ង​បឋម​ឱ្យ​ដឹង​ថា សាច់សត្វ​ព្រៃ​មួយ​ចំនួន ​ត្រូវ​បាន​បង្ក្រាប​លើ​ទីផ្សារ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នេះ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អន្តរាគមន៍​ចល័ត​បង្ក្រាប​បទល្មើស​សត្វព្រៃ មាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ង​បឋម​ឱ្យ​ដឹង​ថា សាច់សត្វ​ព្រៃ​មួយ​ចំនួន ​ត្រូវ​បាន​បង្ក្រាប​លើ​ទីផ្សារ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នេះ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អន្តរាគមន៍​ចល័ត​បង្ក្រាប​បទល្មើស​សត្វព្រៃ មាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល និង​អង្គការ​ស្រលាញ់​សត្វព្រៃ រួម​កម្លាំង​ការពារ​ដោយ​អាវុធ​ហត្ថ​ខេត្ត​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ចំពោះ​សត្វព្រៃ​ទាំងនោះ មាន​សាច់​ដែល​គេ​ពន្លះ​ជា​ដុំ​ៗ និង​មួយ​ចំនួន​ជា​សាច់​ជ្រូកព្រៃ​ស្រស់ សាច់​ប្រើស និង​ងៀត​សាច់​ជ្រូកព្រៃ (​សរុប​ទម្ងន់​មាន​ចំនួន​៨១​គីឡូក្រាម​) និង​អណ្តើក​រស់​ចំនួន​១០​ក្បាល (​ទម្ងន់​៨,១០​គីឡូក្រាម​) ។

បើ​តាម​ការ​អះអាង​ពី​កម្លាំង​អន្តរាគមន៍​ចល័ត​បង្ក្រាប​បទល្មើស​សត្វព្រៃ​ថា សាច់សត្វ​ព្រៃ​ស្រស់​ត្រូវ​ធ្វើការ​កម្ទេច​ចោល​នៅ​ទីធ្លា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។ ចំណែក​សត្វ​រស់ អាច​នឹង​យក​ទៅ​សង្គ្រោះ​នៅ​តំបន់​ព្រៃ​អភិ​រក្សា​ខេត្តកោះកុង​វិញ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ