ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៦​នាក់ ពាក់ព័ន្ធ​ក្នុង​បទ​ឧក្រិដ្ឋ​គ្រឿងញៀ.ន​ដ៏​ធំ​​នេះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សម្តេច​ក្រឡាហោម ​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា បាន​ចេញ​លិខិត​តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ…

ខេត្តស្ទឹងត្រែង ៖ សម្តេច​ក្រឡាហោម ​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា បាន​ចេញ​លិខិត​តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុង​នាម​សម្តេច​ផ្ទាល់សម្តែង​នូវ​ការ​កោត​សរសើរ​ដ៏​ស្មោះស្ម័គ្រ​ជូន​ចំពោះនាយ​រង និង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​មាន​ស្នាដៃ​យ៉ាង​ធំធេង​ ក្នុង​ការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​មួយ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់ (Methamphetamine) ហៅ​ម៉ា​ទឹកកក​ចំនួន​១២០​គីឡូក្រាម កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៨ ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា​-​ឡាវ​នៃ​ខេត្តស្ទឹងត្រែង ។

សម្តេច​ស ខេ​ង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​នាយ នាយ​រង និង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ក្នុង​ការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​ខាងលើ ព្រមទាំង​បាន​សហការ​ជាមួយ​តំណាង​ស្នាក់​ការ​ច្រក​ទ្វារ តំណាង​អង្គភាព​គយ និង​រដ្ឋាករ និង​តំណាង​អង្គភាព​ប្រឆាំង​គ្រឿងញៀន (B.L.O) ដើម្បី​ប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់ រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​១២០​គីឡូ​ក្រាម ទៅ​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា មាន​មនុស្សចំនួន​៦​នាក់​ហើយ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ដោយនគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ត្រពាំង​ក្រៀល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់​ពី​ពិនិត្យ​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២០​ដុំលាក់​ក្នុង​វ៉ា​លី​ស​ខ្មៅ នៅ​ក្នុង​រថយន្ត​ក្រុមហ៊ុន​ភ្នំពេញសូ​រិ​យា​ដឹក​អ្នកដំណើរ កាលពី​វេលា​ម៉ោង​២​និង​៣៥នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​កម្ពុជា​-​ឡាវ ។

ប្រភព​ព័ត៌មាន​ដំបូង​ត្រូវ​គេ​បង្ហើប​ថា ការ​ត្រួតពិនិត្យ​ឃើញ​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​នេះ គឺ​នៅ​លើ​រថយន្តក្រុង​មួយ​គ្រឿង ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត ម្នាក់ជា​អ្នក​បក​ប្រែ​​ភាសា និង​ម្នាក់​ទៀត​សង្ស័យ​ជា​ម្ចាស់​គ្រឿងញៀន ។ ប៉ុន្តែ​ព័ត៌មាន​បន្ទាប់​ត្រូវ​បាន​បង្ហើប​បន្ត​ថា ឧក្រិដ្ឋជន​រត់ពន្ធ​គ្រឿងញៀន​នោះ​មាន​បក្សពួក​៣​នាក់​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ខ្មែរ និង​៣​នាក់​ទៀត​ស្ថិត​ក្រោម​ការ​ពាក់ព័ន្ធ​លាក់បាំង​ទំនិញ​ឆ្លង​ដែន​រួម​មាន អ្នកបើកបរ​រថយន្ត​ចំនួន​២​នាក់ និង​អ្នក​បក​ប្រែ​ភាសា​ម្នាក់​ដែល​កំពុង​សួរ​ចម្លើយ​នៅ​សមត្ថកិច្ច ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល​កម្ពុជា​-​ឡាវ បានឱ្យ​ដឹង​ថា ការ​រក​ឃើញ​គ្រឿងញៀន​ទាំងនោះ​មិនមែន​ជា​ការ​បង្ក្រាប​ឬ​ជា​ករណី​ប្រើ​វិធាន​ញុះញង់​នោះ​ទេ តែ​ជា​ការ​ត្រួតពិនិត្យ​រក​ឃើញ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ញ៉ែ​ម បូ​រី​ម នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល រួម​ជាមួយ​មន្ត្រី​អន្តោ​ប្រវេសន៍​​ប្រចាំ​ច្រក​ទ្វារ ។ មន្ត្រី​ដដែល​បន្ត​ថា បន្ទាប់​ការ​ត្រួតពិនិត្យ​ឃើញ​គ្រឿងញៀន​នៅ​ក្នុង​វ៉ា​លី​ស​ចំនួន​៤ នៅ​លើ​រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ ក៏​បាន​អញ្ជើញ​កម្លាំង​សហការ​រួម​មាន​តំណាង​អង្គភាព​គយ​និង​រដ្ឋាករ ប្រធាន​ស្នាក់​ការ​៤ មន្ត្រី​BLO​ប្រចាំ​ច្រក​ទ្វារ ដើម្បី​ចូលរួម​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​នៅ​នឹង​កន្លែង ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត ក្រោម​ការ​ចុះ​សម្របសម្រួល​ផ្ទាល់​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្រឡាបញ្ជី និង​ស្នងការ​នគរបាល​ខេត្ត ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឱ្យ​ដឹង​ថា គ្រឿងញៀន​ទាំងនេះ​ត្រូវ​បាន​ឧក្រិដ្ឋជន​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​កម្ពុជា​-​ឡាវ គោលបំណង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​រថយន្ត​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា ដឹក​ជញ្ជូន​អ្នកដំណើរ ពី​ក្រុង​ប៉ាក់​សេ ប្រទេស​ឡាវ ទៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។មន្ត្រី​ដដែល​បន្ត​ថា ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ក្នុង​ករណី​រត់ពន្ធ​គ្រឿងញៀន​នេះ​មាន ៖១-​ឈ្មោះ ឆិ​វ ធា​រ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡាបរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ២-​ឈ្មោះ ឆិ​វ តុង​ហៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ (២​នាក់​នេះ​ជា​បងប្អូន​បង្កើត​) និង៣-​ឈ្មោះ ហែម សា​វន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្តព្រះវិហារ ។

ជន​ទាំង​៣​នាក់​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​ចេញពី​ប្រទេស​ឡាវ តាម​ការ​បញ្ជា​ពី​មេខ្លោង​នៅ​ប្រទេស​ឡាវ យក​ទៅ​ប្រគល់​ឱ្យ​មេខ្លោង​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដោយ​ទទួល​កម្រៃ​ឈ្នួល​សរុប​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​ជា​ការ​អះអាង​របស់​មន្ត្រី​នគរបាល​BLO​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ។សមត្ថកិច្ច​បញ្ជាក់​ថា ចំណែក​ជន​៣​នាក់​ទៀតគ្រាន់តែ​ស្ថិត​ក្រោម​ការ​សង្ស័យ​ប៉ុណ្ណោះ​ដោយសារ​ថា អ្នកបើកបរ​ពុំ​បានដឹង​ថា​របស់របរ​របស់​ភ្ញៀវ​មាន​បង្កប់​គ្រឿងញៀន​ក្នុង​វ៉ា​លី​ស​នោះ​ទេព្រោះ​ភ្ញៀវ​ជា​អ្នក​កាន់​និង​គ្រប់គ្រង​ថែរក្សា​សម្ភារផ្ទាល់ខ្លួន ។ ប្រ​សិន​ទំនិញ​នោះ​ជា​របស់​បញ្ញើ គឹ​ពួក​គាត់​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ដឹក​ជញ្ជូន ។

ចំណែក​អ្នកបកប្រែ​ភាសា គឺ​គេ​គ្រាន់​ជា​អ្នកបកប្រែ​ណែនាំ​ភ្ញៀវ ដើម្បី​បំពេញបែបបទ ឆ្លងកាត់​ប៉ុណ្ណោះ ។ទាក់ទិន​នឹង​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែននេះ​ដែរ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ មានការ​ច​រាចរ​គ្រឿងញៀន​ចេញពី​ប្រទេស​ឡាវ​មក​កាន់​ទឹកដីកម្ពុជា ហើយ​មាន​ថ្នាំ​ញៀន​ចំនួន​៤​ដុំ​ស្មើនឹង​ប្រមា​ណ​៤​គីឡូក្រាម ត្រូវ​បាន​បង្វិល​ចូល​ទៅ​ប្រទេស​ឡាវ​វិញ ដោយសារ​ថ្នាំ​ញៀន​ប្រមាណ​៤គីឡូ​ក្រាម​​នោះ​មិន​សុទ្ធ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ត្រួតពិនិត្យ​និង​រឹបអូស​។គួរ​បញ្ជាក់​ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះការ​បង្ក្រាប​ជំនួញ​គ្រឿងញៀន​ឆ្លង​ដែន កម្លាំងនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​បាន​ចំនួន​៣០​គីឡូក្រាម និង​បាន​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ។

នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល រួម​ជាមួយកម្លាំង​អង្គភាព​ពាក់ព័ន្ធ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​បាន​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ឆ្លង​ដែន និង​សម្ភារ​ឆ្លងកាត់ ហើយ​រក​ឃើញ​គ្រឿងញៀនមេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​ចំនួន​១២០​ដុំ ដែលតាម​ការ​ប៉ាន់ស្មាន​គឺ​ប្រហែល​ជាង​១០០​គីឡូក្រាម ។ករណី​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​កម្លាំងនគរបាល​អន្តោប្រវេសន៍​បាន​រក​ឃើញ ខណៈអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​វត្ថុ​តាង​ចាប់​យក​ពី
ជនសង្ស័យ និង​ជនល្មើស​កន្លង​មក​ជាង​៦០​គីឡូក្រាម ក្នុង​ឱកាស​ទិវា​អន្តជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ។តាម​នយោបាយ​ដែល​បាន​ប្រកាស​រួច​ហើយ​នោះ គឺ​ក្រុម​មន្ត្រី​ដែល​បង្ក្រាប​គ្រឿងញៀន​បាន​១​គីឡូក្រាម នឹង​បាន​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​ការ​លើកទឹកចិត្ត​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ