ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់ថាចុះទៅដកព្រលឹតយកមកស្ល បែរជាជួបរឿងអកុសលនឹកស្មានមិនដល់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ចុះ​ដក​ប្រ​លឹ​តលង់​ទឹកស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​គូរ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ចុះ​ដក​ប្រ​លឹ​តលង់​ទឹកស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​គូរ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សែន ឆៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ អេ​ង គា​ម អាយុ​ជាង​៤០​ឆ្នាំ មានកូន​៤​នាក់ ប្រុស​ពីរ ស្រី​ពីរ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ឪពុក​របស់​ពួក​គាត់​ថា ទៅ​រក​ដក​ព្រលឹត​យក​មក​ស្ល​ហើយ​ក៏​ដើរទៅ​កាន់​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ខាងលើ ដោយ​ទៅ​តែ​ម្នាក់ឯង លុះ​បាត់​មួយ​សន្ទះ​ធំ​ហើយ​មិនឃើញ​មក​វិញ​ក៏​នាំ​បងប្អូន​ដើរទៅ​រក​មើល​នៅ​ក្នុង​ស្រះ​ទឹក​ខាងលើ​ក៏​ឃើញ​ដានជើង​ចុះ​ដក​ព្រលឹត ហើយ​ក៏​នាំ​គ្នា​ចុះ​រាវរក​ស្រាប់តែ​ប្រទះ​ឃើញ​សព​ឪពុក​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ក៏​នាំ​គ្នា​ស្រង់​រួច​សែង​យក​មក​ផ្ទះ ។

ចំណែក​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ពី​ជា​ស្លាប់​ដោយ​មូលហេតុ​លង់ទឹក​ពិតប្រាកដ​មែន សង្ស័យ​ពេល​ដែល​ជន​រង​គ្រោះ​ចុះ​ដក​ព្រលឹត​ត្រូវ​ខ្យល់​.​គ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​រួច​ក៏​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ