ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ស្នើ​មន្ត្រី​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អំពាវនាវ និង​ស្នើ​មន្ត្រី​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង ។ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ។ លោក​ទេព…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អំពាវនាវ និង​ស្នើ​មន្ត្រី​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង ។ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ។

លោក​ទេព នី​ថា អ​គ្ក​លេខាធិការ គ​.​ជ​.​ប បាន​លើក​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​ចេញផ្សាយ​នៅ​ថ្ងៃ​ទៅ​ទី​២៤ មិថុនា ឆ្នាំ​២០១៨ ថា មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ជំហរ​អ​ព្យា​ក្រឹត្យ​ឥត​លម្អៀង ដើម្បី​សម្រេច​បានការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​លក្ខណ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ។

លោក​ទេព នី​ថា បាន​លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​បោះ​ឆ្នោត​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​រយៈពេល​បី​ថ្ងៃ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក​ទេព នី​ថា​បាន​បញ្ជាក់​ថា​« តាម​រយៈ​ការ​បណ្តុះបណ្តាល​នេះ​ខ្ញុំ​មាន​ជំនឿរ​យ៉ាង​មុតមាំ​ថា អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត និង​ចូលរួម​អនុវត្ត​ការងារ​នៅ​តាម​រាជធានី​ខេត្ត ពិសេស​ការ​អនុវត្ត​បន្តការងារ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​បោះ​ឆ្នោត នៅ​តាម​ថ្នាក់​រាជធានី​ខេត្ត​ថ្នាក់​ឃុំ​សង្កាត់ និង​ការ​រិ​យា​ល័យ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មន្ត្រី​បោះ​ឆ្នោត​ទាំង​អស់នោះ​អាច​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ មាន​គណនេយ្យ​ភាព និង​ភាព​អាច​ម្ចាស់​ការ​បាន​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​» ។ លោក​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សូម​ធ្វើការ​សហការ និង​បន្ត​សហការ​តាម​តួនាទី ជាមួយ គ​.​ជ​.​ប​ក៏​ដូច​ជា គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​សម្រេច​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ជ្រើស​តំណាង​ថ្នាក់ដឹកនាំ​ប្រទេស​ព្រោះ​ការ​បោះ​ឆ្នោត​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

សូម​ជម្រាប​ថា វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​គ្រូឧទ្ទេស​ជំនាញ​របស់​គ​.​ជ​.​ប បាន​បង្ហាញ​លើ​ប្រធានបទ​ដូច​ជា សមា​សមាភាព រចនាសម្ព័ន្ធ តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិការ ការិយាល័យ​បោះ​ឆ្នោត គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ។ នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ការ​បិទ​ការ​បោះ​ឆ្នោត​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​ត្រួតពិនិត្យ និង​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ព្រមទាំង​ការ​វេច​ខ្ចប់ និង​ប្រគល់​ទទួល​សម្ភារ​ឯកសារ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត ។ ឯកសារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ព្រមទាំង​នីតិវិធី​នៃ​ការ​ស្នើ​សុំ និង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្ថ​សញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត ។ នីតិវិធី​នៃ​ការ​ដាក់​ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ក្នុង​ដំណើរការ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ