ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​និស្សិត​កម្ពុជា​ចុះ​ទស្សនកិច្ច​រោងចក្រ​ផលិត​បេតុង​លាយ​ស្រេច ជីប ម៉ុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ និ​សិ​ត្ស​ប្រមាណ​៥០​នាក់​ដែល​កំពុង​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល នៅ​វិទ្យាស្ថាន​បច្ចេកទេស​ព្រះ​កុស​មៈ បាន​ចូល​ទស្សនា​រោងចក្រ​ផលិត​បេតុង​លាយ​ស្រេច ជីប​ម៉ុង​កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០១៨ នៅ​ផ្លូវជាតិ​លេខ​១ និង​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​នេះ លើ​បច្ចេកវិទ្យា​ទំនើប…

រាជធានី​ភ្នំពេញ​៖ និ​សិ​ត្ស​ប្រមាណ​៥០​នាក់​ដែល​កំពុង​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល នៅ​វិទ្យាស្ថាន​បច្ចេកទេស​ព្រះ​កុស​មៈ បាន​ចូល​ទស្សនា​រោងចក្រ​ផលិត​បេតុង​លាយ​ស្រេច ជីប​ម៉ុង​កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០១៨ នៅ​ផ្លូវជាតិ​លេខ​១ និង​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​នេះ លើ​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ស្តង់ដា​លំដាប់​អន្តរជាតិ ក្នុង​ការ​ផលិត​បេតុង​លាយ​ស្រេច ។លោក ឃឹ​ន ចំរើន ប្រធាន​ផ្នែក​ផលិតកម្ម​នៃ​ក្រុមហ៊ុន ជីប ម៉ុង ខន​គ្រី​ដ ដែល​បាន​ដឹកនាំ​ក្រុម​និស្សិត​ក្នុង​កម្មវិធី​ទស្ស​កិច្ច បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ជីប ម៉ុង​គឺ​តែងតែ​ផ្តល់​ឱកាស​ដល់​ប្អូន​ៗ​និស្សិត​កម្ពុជា​ក្នុង​ការ​ស្រង់​យកចំណេះ​ដឹង​ជាក់ស្ដែង​លើ​ការ​បច្ចេក​វិទ្យា​​ទំនើប​ក្នុង​ការ​ផលិត ផលិតផល​សំណង់ ដោយសារ​តែ ក្រុមហ៊ុន ជីប ម៉ុង យល់​ច្បាស់​ពី​សារៈសំខាន់​នៃ​ចុះ​ការ​ទស្សនា​ផ្ទាល់​ពី​រោងចក្រ​ដែល​អាច​ចូលរួម​ចំណែក​បាន​យ៉ាង​ល្អ​ក្នុង​ការ​យល់​ដឹង​កាន់តែ​ច្បាស់​លើ​ការ​អនុវត្ត​ទ្រឹស្តី​ដែល​ប្អូន​ៗ​បាន​រៀន​ពី​សាកល​វិទ្យាល័យ​។ លោក​បន្ត​ថា ក្រុមហ៊ុន ជីប ម៉ុង មិន​ត្រឹមតែ​អនុញ្ញាត​កម្មវិធី​ទស្សន​កិច្ច​ត្រឹមតែ​បេតុង​លាយ​​ស្រេច​នោះ​ទេ ក្រុមហ៊ុន​ក៏​ផ្តល់​ឱកាស​ក្នុង​ការ​យល់​ដឹង​ពី​ការ​ផលិត​ស៊ីម៉ងត៍​អូដ្ឋ ការ​ផលិត​ក្បៀ​ង និង​ទុយោ ជីប​ម៉ុង​ផង​ដែរ ដើម្បី​បញ្ជាក់​ពី​តម្លាភាព​នៃ​គុណភាព និង​ដំណើរ​នៃ​ការ​ផលិត​ក្រុមហ៊ុន ជីប ម៉ុង ជឿជាក់​លើ​ប​ចេ្ច​ក​វិទ្យា បទដ្ឋាន​ស្តង់ដា និង​សណ្តាប់ធ្នាប់​រោងចក្រ​ផលិតផល ទើប​ក្រុមហ៊ុន​បើក​ទូលាយ​ដល់​សារ​​ធា​ណ​​ជន ជា​ពិសេស​និស្សិត​កម្ពុជា​ដែល​មាន​ចំណាប់អារម្មណ៍​យល់​ដឹង​ពី​តំណើរការ​រោង​ចក្រ​ពិតប្រាកដ អាច​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​បាន​រៀង​រាល់​ខែ ។លោក ភា​រុណ ជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដែល​បាន​ចូលរួម​ក្នុង​ទស្សនកិច្ច​សិក្សា​រោងចក្រ​ផលិត​បេតុង​លាយ​ស្រេច ជីប​ម៉ុង បាន​និយាយ​ទាំង​ទឹកមុខ​ស្រស់​ស្រាយ​ថា លោក​ពិតជា​អគុណ​ដល់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​លោក ព្រមទាំង​មិត្ត​រួម​សាកលវិទ្យាល័យ​របស់​បាន​មក​ធ្វើ​ទស្សនកិច្ច និង​ស្រង់​យកចំណេះ​ដឹង​ពិត​ៗ​ពី​បច្ចេកវិទ្យា​នៃ​ការ​ផលិត​បេតុង​លាយ​ស្រេច ។ លោក​ថា ក្រុមហ៊ុន​ពិតជា​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ពន្យល់​ណែនាំ​ដែល​ផ្តល់​ដោយ​វិស្វករ​មាន​ជំនាញ​នឹង​បទ​ពិសោធន៍​ពិតប្រាកដ ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ជីប ម៉ុង គឺជា​ក្រុមហ៊ុន​ដែល​មាន​ស្តង់ដា​ខ្ពស់​គ្រប់​បទដ្ឋាន​ទាំងអស់​។ និស្សិត​គ្រប់​គ្នា គឺ​សុទ្ធសឹងតែ​ទទួល​បាន​គ្រឿង​សុវត្ថិភាព និង​ការ​ណែនាំ​ពី​សុវត្ថិភាព​បាន​យ៉ាង​ល្អិតល្អន់​បន្ថែម​ពីលើ​បទ​បង្ហាញ​នៃ​ដំណើរការ​នៃ​រោង​ចក្រ។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ជីប ម៉ុង ដែល​អនុញ្ញាត ព្រមទាំង​ផ្តល់​ពេល​វេលា​ដល់​និស្សិត​ក្នុង​ការ​ស្វែង​យល់​ពី​ចំណេះដឹង​បន្ថែម​ពី​ការ​អនុត្ត​ជាក់ស្តែង លោក​ក៏​រំពឹង​ថា កម្មវិធី​នេះ​នឹង​បន្ត​ដល់​ប្អូន​ៗ​និស្សិត​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា បច្ចេកវិទ្យា​ក្នុង​ការ​លាយ​នឹង​ធ្វើតេស្ត​លើ​បេតុង​លាយ​ស្រេច គឺ​សំខាន់​សម្រាប់​​ជំនាញ​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល ស្រប​ពេល​ជាមួយនឹង​ការ​អភិវឌ្ឍ​ផ្នែក​សំណង់​ដែល​មាន​សន្ទុះ​កើនឡើង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ក្រុម ជីប ម៉ុង គឺ​រីករាយ​ជា​និច្ច​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាំង​អស់នេះ​ជូន​ដល់​ប្អូន​ៗ​និស្សិត ស្របគ្នា​នឹង​ចក្ខុ​វិស័យ​របស់​ក្រុមហ៊ុន​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​ការ​អភិវឌ្ឍ​និរន្ត​ភាព​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ