ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​អំពាវនាវ​គ្រប់​គណបក្ស​កុំប្រើ​ពាក្យ​អសុរោះ​ពេល​ឃោសនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​សល់​៣៥​ថ្ងៃ​ប៉ុណ្ណោះ​នឹង​មក​ដល់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះ​ឆ្នោត​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជៀសវាង​ការ​ប្រើ​ពាក្យ​អសុរោះ​ដាក់​គ្នា ។ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​សល់​៣៥​ថ្ងៃ​ប៉ុណ្ណោះ​នឹង​មក​ដល់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះ​ឆ្នោត​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជៀសវាង​ការ​ប្រើ​ពាក្យ​អសុរោះ​ដាក់​គ្នា ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ មិថុនា បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​សម្តេច​ដោយ​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​កុំ​ប្រើ​ពាក្យ​អសុរោះ​ជេរ​បញ្ចោរ ដូច្នេះ​ពេល​ឃោសនាបោះឆ្នោត​អំពី​គណបក្ស​របស់​ខ្លួន គឺ​មិន​ត្រូវ​បន្តុះបង្អាប់​គណបក្ស ឬ​បេក្ខជន​នៃ​គណបក្ស​ដទៃ​ឡើយ ។ សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​នៅ​សល់​តែ​៣៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​បោះ​ឆ្នោត​នឹង​មក​ដល់​។ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺជា​ថ្ងៃ​ឃោសនាបោះឆ្នោត​នឹង​ចាប់​ដំណើរការ​ជា​ផ្លូវការ​នៅ​ទូ​ទាំង​ប្រទេស​(​មាន​រយៈពេល​២០​ថ្ងៃ​គត់​) » ។ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​កុំ​ប្រើ​ពាក្យ​អសុរោះ​ជេរ​បញ្ចោរ ហើយ​ត្រូវ​គោរព​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ។ សូម​ឃោសនា​តែ​អំពី​គណបក្ស​របស់​ខ្លួន គឺ​មិន​ត្រូវ​បន្តុះបង្អាប់​គណបក្ស ឬ​បេក្ខជន​នៃ​គណបក្ស​ដទៃ​ឡើយ ។ សូម​ជនរួមជាតិ​ក្មួយ​ៗ​យុវជន​ព្រមទាំង​កូនក្មួយ​កម្មករ​- កម្មការិនី​ត្រូវ​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា​» ។

សម្ដេច​បន្ដ​ទៀត​ថា «​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​បាន​សម្រាក​សប្បាយ​រីករាយ​ក្នុង​ថ្ងៃអាទិត្យ​នេះ សូម​បើកបរ​ជិត​ឆ្ងាយ​មាន​សុខ​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ផង​ដែរ​»​។
សូម​ជម្រាប​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ធ្វើ​ឡើង​ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​បាន​គណបក្ស​នយោបាយ​ចំនួន​២០ ចុះ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ