ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយមានការ​សង្ស័យ​ ស្ទាក់​ឱ្យ​ឈប់​និង​ឆែកឆេរ ស្រាប់តែ​ឃើញ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​២ ធ្វើការ​ឃាត់ខ្លួន​បន្ត​នីតិវិធី ក្រោយ​កម្លាំង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តា​បណ្តោយ​ផ្លូវ​៩៨BT ក្នុង​ក្រុម​ទី​៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​២ ធ្វើការ​ឃាត់ខ្លួន​បន្ត​នីតិវិធី ក្រោយ​កម្លាំង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តា​បណ្តោយ​ផ្លូវ​៩៨BT ក្នុង​ក្រុម​ទី​៥ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។ ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​យ៉ុ​ន វុ​ទ្ធា ហៅ​ទូច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ម្នាក់​ទៀត ឈ្មោះ​បាន ឡេ​ង​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​២ លោក​ឃុន ឡេ​ង បានអោយ​ដឹង​ថា នៅ​វេលា​ខាងលើ កម្លាំង​នគរបាល​ក្រោម​ឱវាទ​របស់​លោក​បាន​ចេញ​ល្បាត​ពួនស្ទាក់​នៅ​តាម​បណ្តា​ផ្លូវ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ និង​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ លុះ​កម្លាំង​ល្បាត​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-១៧៧៤ ដោយ​មានការ​សង្ស័យ កម្លាំង​នគរបាល​បាន​ស្ទាក់​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​សួរនាំ និង​ឆែកឆេរ លុះ​ពេល​ឆែក​ក្នុង​ហោរ​ប៉ាវ​ស្រាប់តែ​ឃើញ​កូន​ថង់​ខ្មៅ​ធំ​មួយ ហើយ​សមត្ថកិច្ច​លា​មើល ក៏​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន ទើប​សម្រេច​ឃាត់ខ្លួន​តែ​ម្តង​។ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ