ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជេ​អា​លី​យ៉ា​ធ្លាក់ខ្លួន​ដេកពេទ្យ​… ត្រឹម​៣​ពាន់​រៀល​ក៏​អត់​លុយ​ទិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ដែល​តារា​ស្រី​ម្នាក់​ធ្លាប់​តែ​បង្ហាញ​រាង​កាយ​ល្វតល្វន់​កាច់រាង​បញ្ចេញ​សាច់​លើ​ក្រោម​ដ៏​សិច​ស៊ី បែរជា​ធ្លាក់ខ្លួន​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​គ្មាន​ឃើញ​មនុស្ស​ជិតដិត​នៅ​ក្បែរ​នោះ​ទេ​។ នាង​សម្រាក​​ពេទ្យ​ជា​ច្រើន​ថ្ងៃ​គ្មាន​លុយកាក់​ចំណាយ ហើយ​១​ថ្ងៃ​ៗ​កាន់តែ​ខើច​ឡើង​ៗ​សូ​ម្បី​តែ​ចំណី​បាយ​សម្ល​១​ចាន​ត្រឹម​៣​ពាន់​រៀល​ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ​។ ឌី​ជេ​ដែល​ធ្លាប់តែ​សោយសុខ និង​ស្នាមញញឹម​មាន​ងារ​ជាតា​រា​ឡូយឆាយ​ឌី​ជេ​ល្បី​ឈ្មោះ​​ពេល​នេះ​កញ្ញា កែវ អា​លី​យ៉ា…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ដែល​តារា​ស្រី​ម្នាក់​ធ្លាប់​តែ​បង្ហាញ​រាង​កាយ​ល្វតល្វន់​កាច់រាង​បញ្ចេញ​សាច់​លើ​ក្រោម​ដ៏​សិច​ស៊ី បែរជា​ធ្លាក់ខ្លួន​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​គ្មាន​ឃើញ​មនុស្ស​ជិតដិត​នៅ​ក្បែរ​នោះ​ទេ​។ នាង​សម្រាក​​ពេទ្យ​ជា​ច្រើន​ថ្ងៃ​គ្មាន​លុយកាក់​ចំណាយ ហើយ​១​ថ្ងៃ​ៗ​កាន់តែ​ខើច​ឡើង​ៗ​សូ​ម្បី​តែ​ចំណី​បាយ​សម្ល​១​ចាន​ត្រឹម​៣​ពាន់​រៀល​ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ​។

ឌី​ជេ​ដែល​ធ្លាប់តែ​សោយសុខ និង​ស្នាមញញឹម​មាន​ងារ​ជាតា​រា​ឡូយឆាយ​ឌី​ជេ​ល្បី​ឈ្មោះ​​ពេល​នេះ​កញ្ញា កែវ អា​លី​យ៉ា តារា​ធ្លាប់​គ្រង​តំណែង​សិច​ស៊ី​កំពុង​ធ្លាក់ខ្លួន​ឈឺ ហើយ​សាច់ឈាម​ធ្លាក់​ចុះ​ស្គម​បណ្តើរ​ៗ តែ​សាច់ញាតិ​គ្មាន​អ្នក​ណា​ទៅ​មើលថែ​នោះ​ឡើយ​។ ពិតជា​ខ្លោចផ្សា​ចិត្ត​បំផុត សូ​ម្បី​តែ​បន្ទប់​សម្រាក​គឺ​នៅ​រួម​គ្នា​សម្រាប់​តែ​អ្នកជំងឺ​អត់​ៗ​ក្រីក្រ​។

តាម​ប្រភព​អ្នក​ជិតដិត​ម្នាក់​ដែល​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​តទៅ​សួរសុខទុក្ខ ហើយ​សង្វេគ​​ពេល​ឃើញ​នាង​ធ្លាក់ខ្លួន​ឈឺ​ដេក​នៅ​នឹង​គ្រែ​ម្នាក់ឯង​គ្មាន​បងប្អូន​សាច់ញាតិ​នៅ​ជិត​ដូច​អ្នកជំងឺ​ផ្សេង​ៗ​ទេ​។ អា​លី​យ៉ា បាន​ស្រក់​ទឹកភ្នែក​ពេល​ឃើញ​មាន​អ្នក​ជិតដិត​ម្នាក់​គត់​បាន​មក​សួរសុខទុក្ខ​នាង​។ តារា​ដែល​ធ្លាប់តែ​ចែងចាំង​រូប​នេះ សូ​ម្បី​តែ​ឃ្លាន​ម្ជូរ បាញ់​សុង​ក៏​គ្មាន​លទ្ធភាព​ទិញ​មក​ញ៉ាំ​ដែរ​។ នាង​គ្មាន​សល់​អ្វី​សូ​ម្បី​តែ​ឆ្នាំង​សាក​ទូរស័ព្ទ សម្លៀក​​បំពាក់ សំណាង​ដែរ​បាន​អ្នក​ជិតដិត​នោះ​ទិញ​អាវ​ជជុះ​២ និង​ថ្ម​ទូរស័ព្ទ​ឱ្យ​វិញ​។

តាម​ការ​ឱ្យ​ដឹង​ពី​ថា អា​លី​យ៉ា មាន​ជំងឺ​រលាក​ទងសួត ហើយ​មុន​មក​កាល់​ម៉ែ​ត​នាង​បាន​ដេក​សម្រាក​ព្យាបាល​នៅ​សៀមរាប ទើបតែ​មក​ភ្នំពេញ​បាន​មួយ​អាទិត្យ​ជាង​។ សង្ឃឹម​សមាគម​សិល្បៈ​មាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​ប្រធាន​ជ្រាប​ដំណឹង​នេះ និង​មាន​ផែនការ​ខ្នះខ្នែង​ជួយ​ដូច​កន្លង​មក ព្រោះ​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ