ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៥​គ្រឿង​បុក​បន្តកន្ទុយ​គ្នា ខណៈ​ចុះ​ផ្លូវ​ចំណោទ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៧ និង​១៥​នាទីយប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១១-២១២…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៧ និង​១៥​នាទីយប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១១-២១២ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ចំនួន​០៥​គ្រឿង គឺ​បង្ក​ដោយ​រថយន្ត​ដឹក​កុងតឺន័រ ០១​គ្រឿង មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោទ​ក៏​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រថយន្ត​០១​គ្រឿង​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​រថយន្ត​ចំនួន​០៣​គ្រឿង​ទៀត​មាន​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ បន្តកន្ទុយ​គ្នា​តែ​ម្ដង​។គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មធ្យម ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ឈ្មោះ ពេជ្រ ស្រី​អូន អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​យក​ចេញពី​កន្លែង​កើតហេតុ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ