ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ធ្វើ​បុណ្យសព​ឱ្យ ស្រាប់តែ​ដើរ​ចូលស្តែងៗ

5 ឆ្នាំ មុន

ប៉ា​រ៉ា​ហ្គា​យ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២០​ឆ្នាំ បាន​ដើរ​ចូល​មក​ក្នុងផ្ទះ ខណៈ​ដែល​គ្រួសារ​កំពុង​ធ្វើ​បុណ្យសព​ឲ្យ​ខ្លួន​។ Juan Ramon…

ប៉ា​រ៉ា​ហ្គា​យ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២០​ឆ្នាំ បាន​ដើរ​ចូល​មក​ក្នុងផ្ទះ ខណៈ​ដែល​គ្រួសារ​កំពុង​ធ្វើ​បុណ្យសព​ឲ្យ​ខ្លួន​។

Juan Ramon Alfonso Penayo បាន​ត្រឡប់​មក​ក្នុងផ្ទះ​វិញ ក្រោយ​ពី​បាត់​ខ្លួន​អស់​ប៉ុន្មាន​ថ្ងៃ​។ គ្រួសារ​របស់​គេ​ស្មាន​តែ​គេ​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់បោះ​ក្នុងភូមិ Santa Teresa បាត់​ទៅ​ហើយ ព្រោះតែ​គេ​បាន​ប្រាប់​ថា ទៅ​លេង​នៅ​ទីនោះ​។

តាម​ប្រភព​ព័ត៌មាន Perfil.com បាន​ឲ្យ​ដឹង​បន្ថែម​ថា គ្រួសារ​របស់ Penayo រក​ឃើញ​សាកសព​ដែល​មាន​សណ្ឋាន​ដូច​រូបគេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​មួយ​ទាំងមូល​ច្រ​លំ​យក​សព​មក​ធ្វើបុណ្យ ទាំង​សព​នោះ​មិនមែន​ជា​សព Penayo ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា គ្រួសារ​របស់​ក្មេង​ប្រុស​ខាងលើ សប្បាយចិត្ត ឬ​ខឹង​នោះ​ទេ ព្រោះថា​គេ​ទៅ​ណា​មិន​ចេះ​ប្រាប់​គ្រួសារ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ