ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​អត់​! អ្នក​ផឹកស្រារ​ស់បាន​យូរ​ជាង​អ្នក​មិន​ផឹក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អត្ថបទ​សិក្សា​ស្រាវជ្រាវ​ចេញផ្សាយ​នៅ​លើ Public Library of Science Medicine (PLOS…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អត្ថបទ​សិក្សា​ស្រាវជ្រាវ​ចេញផ្សាយ​នៅ​លើ Public Library of Science Medicine (PLOS Medicine) បាន​រក​ឃើញ​ថា អ្នក​ពិសារ​សារធាតុ​អាល់កុល​ក្នុង​កម្រិត​តិច​មាន​អត្រា​ស្លាប់​ទាប​ជាង​អ្នក​ដែល​មិន​ពិសា​រសោះ​។

វេជ្ជបណ្ឌិត Kunzman ធ្វើការ​នៅ​សាកលវិទ្យាល័យ Queen’s University Belfast បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​អាយុ​ចន្លោះ​ពី ៥៥​ឆ្នាំ ទៅ​៧៤​ឆ្នាំ ចំនួន ១​សែន​នាក់ នៅ​សហរដ្ឋអាមេរិក ដោយ​ធ្វើការ​ពិនិត្យ​រក​មើលជំងឺ​មហារីក ប្រូ​ស្តា​ត សួត ពោះវៀន និង អូ​វ៉ា​រី​។ ពួក​គេ​ត្រូវ​បាន​សួរនាំ​ពី​ប្រ​វ​តិ្ត​ផឹកស្រា​នា​ពេល​កន្លង​មក​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​រយៈពេល​៩​ឆ្នាំ​។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ដែល​ពិសារ​អាល់កុល​តិច (​ស្រា​បៀរ​ចំណុះ​២.៨​លី​ត្រ​/​ស​ប្តា​ហ៍ ឬ​ស្រា​ចំណុះ​៧​កែវ​/​ស​ប្តា​ហ៍​) មាន​អត្រា​ស្លាប់​តិច​ជាង​អ្នក​ដែល​មិន​ទទួលទាន់​សោះ​។ ចំពោះ​អ្នក​ដែល​ផឹក​ច្រើន​វិញ មាន​អត្រា​ស្លាប់​ច្រើន​ជាង​អ្នក​ផឹក​តិច​ដល់​ទៅ​២០%​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​នេះ​មិន​ទាន់​អាច​យក​ជា​ការ​បាន​នៅឡើយ ព្រោះតែ​គេ​ផ្តោត​តែ​លើ​មនុស្ស​មាន​វ័យ​ចំណាស់ និង​មិន​បាន​សិក្សា​ទៅ​លើ​កត្តា​ការ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ