ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ថ្ងៃ​២៨​មិថុនា នាយក​រដ្ឋមន្ត្រី​ប្រកាស​គោលការណ៍​ដោះស្រាយ​បញ្ហា​ប្រេង​ឡើងថ្លៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃនា​ពេល​បច្ចុប្បន្ន ពិតជា​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម មិនមែន​ត្រឹមតែ​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត ម៉ូតូ ឬ​យានជំនិះ​ផ្សេង​ៗ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ក៏​ឡើងថ្លៃ និង​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ក៏​ហក់​ឡើង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃនា​ពេល​បច្ចុប្បន្ន ពិតជា​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម មិនមែន​ត្រឹមតែ​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត ម៉ូតូ ឬ​យានជំនិះ​ផ្សេង​ៗ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ក៏​ឡើងថ្លៃ និង​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ក៏​ហក់​ឡើង​ដែរ ។ ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នេះ ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​មក​ពី​ការ​កាត់​បន្ថយ​ការ​ផលិត​របស់​អង្គការ​នៃ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​(OPEC) ហើយ​នេះ​គឺជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​ដែល​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ជា​បន្ទាន់​មួយ​ចំពោះ​និន្នាការ​នេះ ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ក៏​កំពុង​រង​ផល​ប៉ះពាល់​ផង​ដែរ ។

នៅ​ក្នុង​ពិធី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ជូន​ដល់​ឥស្សរជន​ចំនួន​៨​រូប នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ខាង​មុខ​នេះ សម្តេច​នឹង​ប្រកាសចេញ​នូវ​គោលការណ៍​មួយ​ចំនួន ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច​នៅ​កម្ពុជា និងជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា «​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ខាង​មុខ​នេះ ខ្ញុំ​នឹង​ប្រកាស​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លៃ​ប្រេង​នៅ​ទីផ្សារ​ក្នុងស្រុក​របស់​យើង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ដែល​ផ្តើមចេញ​អំពី​បញ្ហា​ការ​ឡើងថ្លៃ​ប្រេង ដែល​បណ្តាល​មក​ពី​ការ​កាត់​បន្ថយ​ការ​ផលិត​របស់​អង្គការ OPEC ដែល​ចំណុច​នេះ​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​សម្រាប់​យើង​» ។  ក្រុម​អ្នកវិភាគ​បាន​រំពឹង​ថា ការ​បន្លុយ​ឱ្យ​ដឹងពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ គឺជា​សញ្ញានៃ​ការ​ឈាន​ទៅ​ដោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ចំពោះ​កង្វល់​របស់់​ប្រជាពលរដ្ឋ ។

យោង​តាម​តារាង​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ប​ច្ចុប្បន្ន​ប្រេង សាំង​ធម្មតា​មាន​តម្លៃ​៤.២០០​រៀល ក្នុង​មួយ​លី​ត្រ និង​ប្រេងម៉ាស៊ូត​តម្លៃ​៤.០០០​រៀល ។ តម្លៃ​នេះ​កើនឡើង​ច្រើន បើ​ធៀប​នឹង​ចុះ​ឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ ។ ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នេះ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​យានយន្ត​ត្អូញត្អែរ​ផង​ដែរ ។ ក្នុង​ពិធី​ប្រកាស​គោរមងារ ដែល​គេ​ចាត់​ទុកថា​ជា​បណ្តុំ​ឃ្លាំង​បញ្ញា​ជន​នោះ សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​បញ្ញា​ជន​ខ្មែរ​ទាំងអស់ ត្រូវ​រួម​គ្នា​ស្រាវជ្រាវ​បែបវិទ្យាសាស្ត្រ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដូច​ជា ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដែល​ពេល​នេះ​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​ឡើងក​ម្តៅ​យ៉ាង​ខ្លាំង​ក្នុង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ