ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូន​ៗ​​យំយ៉ាង​សង្វេគ ឃើញ​ម្តាយ​​ស្លា.ប់​យ៉ាង​វេទនា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​ស្លាប់​យ៉ាង​វេទនា​ដោយសារ​តែ​ពស់ថ្លាន់​លេប​ទាំង​រស់ ខណៈ​កំពុងធ្វើការ​ងារ​ក្នុង​សួនច្បារ​។ Wa Tiba…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​ស្លាប់​យ៉ាង​វេទនា​ដោយសារ​តែ​ពស់ថ្លាន់​លេប​ទាំង​រស់ ខណៈ​កំពុងធ្វើការ​ងារ​ក្នុង​សួនច្បារ​។

Wa Tiba ដែល​ជា​ម្តាយ​របស់​ក្មេង​ពីរ​នាក់​ត្រូវ​បាន​បាត់​ខ្លួន​តាំងពី​ពេល​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម៉ោង​៦​ជាង ពេល​ចេញ​ទៅ​ធ្វើ​ការងារ​ក្នុង​សួនច្បារ​។ កូន​ៗ​របស់​នាង​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​រក​នាង​មិនឃើញ​សោះ​។

ក្រោយមក​នៅ​ថ្ងៃអាទិត្យ​ពេល​ព្រឹក ទើប​គេ​រក​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​នៅ​ដេក​ស្ងៀម លូន​ទៅ​ណា​មិន​រួច ដោយសារ​តែ​ពោះ​របស់​វា​ប៉ោង​ធំ​ពេក​។ អ្នក​ភូមិ​មានការ​សង្ស័យ ហើយ​ក៏​ធ្វើការ​វះ​បើក​ពោះ​របស់​វា​។ អ្នក​ភូមិ Mabolu ក្នុង​ខេត្ត Muna ប្រទេស​ឥណ្ឌូ​នេ​ស៊ី មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​នៅ​ក្នុង​ពស់​មួយ​ក្បាល​នោះ គឺជា​សាកសព​របស់​ស្ត្រី​អាយុ​៥៤​ឆ្នាំ​។

អ្នក​ភូមិ​ក៏​បាន​ជួយ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ឲ្យ​សព​ស្ត្រី​ដែល​ស្លាប់ ខណៈ​ដែល​កូន​ៗ​មានការ​យំសោក ព្រោះ​បាត់​ម្តាយ​ជាទី​ស្រឡាញ់​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Vivi’s Creation

https://www.youtube.com/watch?v=0BstlGFZ8C4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ