ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ញ៉ាំ​ត្រីខកំប៉ុងគួរ​តែ​​ប្រយ័ត្ន

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ត្រីខកំប៉ុង​អាច​បំផ្លាញ​សុខភាព​ពោះវៀន​មនុស្ស​យើង​បាន​ដោយសារ​តែ​វា​មាន​ជាតិ​ស័ង្កសី​ខ្ពស់​ជាង​កម្រិត​មាន​សុវត្ថិភាព​រហូត​ដល់​១០០​ដង​ឯណោះ ។ សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ភ្លាម​ៗ​តាម​រយៈ​ការ​ពិសោធ​ក្នុង​មន្ទីរពិសោធន៍​មួយ ដែល​មាន​គោលដៅ​ធ្វើតេស្ត​ថា តើ​កម្រិត​ជាតិ​ស័ង្កសី​ដែល​មាន​ក្នុង​អាហារ​កំប៉ុង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ…

យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ត្រីខកំប៉ុង​អាច​បំផ្លាញ​សុខភាព​ពោះវៀន​មនុស្ស​យើង​បាន​ដោយសារ​តែ​វា​មាន​ជាតិ​ស័ង្កសី​ខ្ពស់​ជាង​កម្រិត​មាន​សុវត្ថិភាព​រហូត​ដល់​១០០​ដង​ឯណោះ ។ សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ភ្លាម​ៗ​តាម​រយៈ​ការ​ពិសោធ​ក្នុង​មន្ទីរពិសោធន៍​មួយ ដែល​មាន​គោលដៅ​ធ្វើតេស្ត​ថា តើ​កម្រិត​ជាតិ​ស័ង្កសី​ដែល​មាន​ក្នុង​អាហារ​កំប៉ុង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ឬ​អត់ ។

វា​កើតឡើង​ត្រង់​ថា​វា​មាន​ភាព​ប្រែប្រួល​មួយ​ក្នុង​ការ​គិតគូរ​លេខ​របស់​អ្នក​ស្រាវជ្រាវ ដែល​​មាន​ន័យ​ថា កម្រិត​នៃ​ជាតិ​ស័ង្កសី​គួរតែ​ធ្វើ​ឡើង​ឲ្យ​បាន​ល្អ​ទៅ​តាម​ការ​ណែនាំ​ត្រឹមត្រូវ ។ អ្នក​ស្រាវជ្រាវ​បាន​វាស់​កម្រិត​ជាតិ​ស័ង្កសី​ក្នុង​ត្រីខកំប៉ុង​ធូ​ណា សាច់​មាន់​កំប៉ុង និង​ពោត​កំប៉ុង ហើយ​ក៏​បាន​គិតគូរ​រក​ឃើញ​ថា វា​មាន​ជាតិ​ស័ង្កសី​៩៩៦​មី​លី្ល​ក្រាម​ក្នុង​ត្រីខ​ធូ​ណាមួយ​កំប៉ុង ។ បន្ទាប់​មក​គេ​បាន​យក​ចំនួន​ប៉ុន​នេះ​ទៅ​ប៉ះ​នឹង​ពោះវៀនតូច​មនុស្ស ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​បាន​គិតគូរ​ថា ក្នុង​មួយ​ត្រីខកំប៉ុង​មួយ​កំប៉ុង​គួរតែ​មាន​ជាតិ​ស័ង្កសី ២,១​មី​ល្លី​ក្រាម មិនមែន ៩៩៦​មី​លី្ល​ក្រាម​ឡើយ ។ សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​មាន​ប្រហែល​តែ​៩,៥​មី​លី្ល​ក្រាម​ប៉ុណ្ណោះ សម្រាប់​បុរស និង​៧​មី​លី្ល​ក្រាម​​សម្រាប់​ស្ត្រី ក្នុង​មួយ​ថ្ងៃ ។

តាម​ការ​ពិសោធ​ទៅ​លើ​កោសិកា​បាន​បង្ហាញ​ថា ការ​ថយ​ចុះ​មុខងារ​របស់​កោសិកា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេល​ប៉ះពាល់​នឹង​ជាតិ​ស័ង្កសី ៩៩៦​មី​លី្ល​ក្រាម ប៉ុន្តែ​រឿង​នេះ​មិន​ទំនងជា​សុក្រឹត​ដែល​ដំណាង​នូវ​អ្វី​ដែល​កើតឡើង​ក្រោយ​ពី​កោសិកា​ប៉ះពាល់​នឹង​ជាតិ​ស័ង្កសី​២.១​មី​លី្ល​ក្រាម​ឡើយ ។

ជាតិ​ស័ង្កសី​គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ដល់​មុខងារ​ជា​ច្រើន​របស់​រាង​កាយ​ដូច​ជា ការ​បង្កើត​ជា​កោសិកា​ថ្មី និង​ជួយ​ឲ្យ​របួស​ឆាប់​ជា​ជាដើម ។ ការ​ប្រើ​កម្រិត​នៃ​ជាតិ​ស័ង្កសី​នេះ​ខ្ពស់​អាច​បន្ថយ​ចំនួន​នៃ​ការ​បឺត​ស្រូប​ជាតិ​ទង់ដែង ដែល​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​កង្វះ​គ្រាប់​ឈាម និង​ខ្សោយ​ឆ្អឹង​បាន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ