ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ស្ថានភាព​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរតាវ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​ដែល​បើកបរ​រថយន្ត និង​ម៉ូតូ​ទៅ​លេង​កំសាន្ត​ទឹក​ធ្លា​ក់​ភ្នំ​ខៀវ រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ មានការ​រអ៊ូរទាំ​នឹង​ផ្លូវ​ដែល​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​រាល់ថ្ងៃ ហូរ​ដាច់​ខូច​ខ្ទេចខ្ទី ។…

ខេត្ត​ប៉ៃលិន ៖ ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​ដែល​បើកបរ​រថយន្ត និង​ម៉ូតូ​ទៅ​លេង​កំសាន្ត​ទឹក​ធ្លា​ក់​ភ្នំ​ខៀវ រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ មានការ​រអ៊ូរទាំ​នឹង​ផ្លូវ​ដែល​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​រាល់ថ្ងៃ ហូរ​ដាច់​ខូច​ខ្ទេចខ្ទី ។ ផ្លូវ​ដែល​ទទួល​រង​ការ​ខូច​នេះ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងត្បូង ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​ផ្លូវ​ទៅ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ផ្លូវលំ​ដែល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​តែងតែ​ធ្វើ​ដំណើរ​ទៅ​លេ​ង​កំសាន្ត​នៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ចម្ងាយ​ពី​ក្រុងប៉ៃលិន​ប្រមាណ​៦​ទៅ​៧​គីឡូម៉ែត្រ បាន​ទទួល​រង​ការ​ខូចខាត​ក្លាយទៅជា​ជង្ហុក​តូច​ធំ លំបាក​ក្នុង​ការ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ទៅ​មក ។ ប្រភព​បន្ត​ទៀត​ថា ផ្លូវ​ឆ្ពោះទៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​នា​ឆ្នាំ​២០១៨​នេះ មានការ​ខូចខាត​ច្រើន​ជាង​ឆ្នាំ​នានា ខណៈ​ឆ្នាំ​នេះ​ភ្លៀង​អស់​រយ​ៈពេល​ជា​យូរ​មក​ហើយ នៅ​មិន​ទាន់​ឈប់​ភ្លៀង​ស្រួលបួល​ទៀត ដែល​ជា​ហេតុ​ឱ្យ​ទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ច្រោះ​ដី​ផ្លូវ​ដាច់​ខូច​អស់បែប​នេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ម្ចាស់​រមណីយដ្ឋាន​ទឹកធ្លាក់​ខាងលើ គួរតែ​នាំ​គ្នា​រៀបចំ​ធ្វើការ​ឈូស​ឆាយ​ជួសជុល​ឡើង​វិញ​ឱ្យ​បាន​ល្អ​ស្រួលបួល ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ក៏​ដូច​ជា​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​នានា ធ្វើ​ដំណើរ​ទៅ​លេង​ទីនោះ​បាន​ស្រួលបួល​ផង​ដែរ ។ បើ​ពុំ​មានការ​ធ្វើ​ផ្លូវ​ថ្មី​ទេ នៅ​ថ្ងៃ​ខាង​មុខ ភ្ញៀវ​ទេសចរ​នឹង​មិន​បន្ត​ធ្វើ​ដំណើរ​មក​លេង​រមណីយដ្ឋាន​ខាងលើ​ឡើយ ព្រោះ​ផ្លូវ​មានការ​លំបាក​ខ្លាំង អាច​នឹង​មាន​បញ្ហា​គ្រោះថ្នាក់ ឬ​ធ្វើ​ឱ្យ​ខូច​រថយន្ត​ជាដើម ។

ចំណែក​អ្នក​រស់នៅ​ក្បែរផ្លូវ​ទៅ​ទឹកធ្លាក់​មួយ​ចំនួន​បានឱ្យ​ដឹង​ថា មិន​ត្រឹមតែ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​ទឹកធ្លាក់​លើ​ភ្នំ​ខៀវ​លំបាក​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ពួក​គាត់​ក៏​មានការ​លំបាក​ផង​ដែរ ព្រោះ​ពេល​ភ្លៀវ​ធំ​ម្តង​ៗ ផ្លូវ​ក្លាយទៅជា​ជង្ហុក​តូច​ធំ ពេល​បើកបរ​ម៉ូតូ​ទៅ​ណា មក​ណា អាច​ដួល​រង​របួសស្រាល​ក៏​មាន​ដែរ ។

ពួក​គាត់​ក៏​មាន​សំណូមពរ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​ចុះ​ទៅ​រៀបចំ​ធ្វើ​ផ្លូវ​នេះ​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ងាយស្រួល​ក្ន​ុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ដឹក​កសិផល​ទៅ​មក និង​បាន​រហ័ស​ទាន់ចិត្ត​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ