ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េទាំង២ព្រមព្រៀងស្ដារឡើងវិញការទាក់ទងយោធា

5 ឆ្នាំ មុន

ប្រទេសកូរ៉េទាំងពីរ៖​សេចក្ដី​ប្រ​កាស​រួម​មួយគូស​បញ្ចាក់​ថា ប្រ​ទេស​កូ​រ៉េ​ទាំង​២បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤​មិ​ថុ​នា​ ស្ដារ​ឡើង​វិញ​ទាំង​ស្រុងខ្សែ​ទាក់​ទង​យោ​ធា​របស់​ពួក​គេ​ នា​ឱ​កាស​នៃការ​ចរ​ចា​យោ​ធា​កម្រិត​ឧ​ត្ដម​សេ​នីយ៍​ ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ។ យោង​តាម​សេច​ក្ដី​ប្រ​កាស​រួម​នេះ​ថា​ ការ​ពិ​ភា​ក្សា​គ្នា​ប្រព្រឹត្តទៅ​នៅ​ TONGILGAK ជា​អគារ​មួយ​គ្រប់​គ្រង​ដោយ​កូ​រ៉េ​ខាង​ជើងនៅ​ភូមិ​ប៉ាន​មុន​ហ្សូម​។​ភា​គី​ទាង​២ក៏​ពិ​ភា​ក្សា​គ្នា​ដែរ​ពី​ការ​រំ​សាយ​យោ​ធា​នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​ជា​ការ​សា​កល្បង​។សេច​​ក្ដីប្រ​កាស​ដែល​​អនុ​ម័ត​ក្រោយ​កិច្ច​ប្រ​ជុំ​កំ​ពូល​អន្ត​រ​កូ​រ៉េ​កាល​ពី​ថ្ងៃ​ទី​២៧​មេ​សា​ អំ​ពាវ​នាវ​ឲ្យ​សម្រាល​ភាព​តាន​តឹង​ខាង​យោ​ធា​ហើយ​លុប…

ប្រទេសកូរ៉េទាំងពីរ៖​សេចក្ដី​ប្រ​កាស​រួម​មួយគូស​បញ្ចាក់​ថា ប្រ​ទេស​កូ​រ៉េ​ទាំង​២បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤​មិ​ថុ​នា​ ស្ដារ​ឡើង​វិញ​ទាំង​ស្រុងខ្សែ​ទាក់​ទង​យោ​ធា​របស់​ពួក​គេ​ នា​ឱ​កាស​នៃការ​ចរ​ចា​យោ​ធា​កម្រិត​ឧ​ត្ដម​សេ​នីយ៍​ ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ។

យោង​តាម​សេច​ក្ដី​ប្រ​កាស​រួម​នេះ​ថា​ ការ​ពិ​ភា​ក្សា​គ្នា​ប្រព្រឹត្តទៅ​នៅ​ TONGILGAK ជា​អគារ​មួយ​គ្រប់​គ្រង​ដោយ​កូ​រ៉េ​ខាង​ជើងនៅ​ភូមិ​ប៉ាន​មុន​ហ្សូម​។​ភា​គី​ទាង​២ក៏​ពិ​ភា​ក្សា​គ្នា​ដែរ​ពី​ការ​រំ​សាយ​យោ​ធា​នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​ជា​ការ​សា​កល្បង​។សេច​​ក្ដីប្រ​កាស​ដែល​​អនុ​ម័ត​ក្រោយ​កិច្ច​ប្រ​ជុំ​កំ​ពូល​អន្ត​រ​កូ​រ៉េ​កាល​ពី​ថ្ងៃ​ទី​២៧​មេ​សា​ អំ​ពាវ​នាវ​ឲ្យ​សម្រាល​ភាព​តាន​តឹង​ខាង​យោ​ធា​ហើយ​លុប
​បំ​បាត់​ចោល​គ្រោះ​ថ្មាក់​នៃ​សង្គ្រាម ។

ក្នុង​ការ​ចរចា​យោ​ធា​កម្រិត​ខ្ពស់​នោះ​ គណៈ​ប្រ​តិ​ភូ​កូ​រ៉េ​ខាង​ត្បូង​មាន​សមា​ជិក​៥​រូប​ដឹក​នាំ​ដោយ​ឧត្ដម​សេ​នីយ៍​ KIM DO GYUN ។គណៈ​ប្រ​តិ​ភូ​កូ​រ៉េ​ខាង​ជើង​ដឹក​នាំ​ដោយ​ឧត្ដម​សេ​នីយ៍ AN IK SAN អម​ដោយ​មន្រ្តី​៤​រូប។

ការ​ចរចា​យោ​ធា​កម្រិត​ខ្ពស់​នេះ​​ផ្ដោត​ជា​ពិ​សេស​លើ​ការ​ស្ដារ​ឡើង​វិញ​ខ្សែ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់រវាង​ប្រ​មុខ​យោ​ធា​​កូ​រ៉េ​ទាំង​២និង​ការ​រៀប​ចំ​ការ​ជួប​គ្នា​របស់​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រ​ទេស​នៃ​ប្រ​ទេស​ទាំង​២។កិច្ច​ប្រ​ជុំ​យោ​ធា​អន្ត​រ​កូ​រ៉េ​នេះ​ពី​ដំ​បូង​គ្រោង​ធ្វើ​នា​ខែ​ឧស​ភា​ ប៉ុន្តែ​ក្រុង​ព្យុង​យ៉ាង​បាន​លុប​ចោល​​ ជា​សញ្ញា​នៃ​ការ​ត​វ៉ា​ប្រ​ឆាំង​សម​យុទ្ធ​អា​កាស​ប្រ​ចាំ​ឆ្នាំ​ MAX THUNDER រវាង​ក្រុង​សេ​អ៊ូល​និង​ក្រុង​វ៉ា​សិុន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ