ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម រៀម រង​ការ​ប្រមាថ​ថា «​សម​ក្បាល​មួយ​ស្បែកជើង​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្បករ​ច្នៃ​ម៉ូ​ដ ប្លែក​ៗ​រង​ការ​ប្រមាថ បន្ទាប់​ពី​លោក​បង្ហាញ​ការ​ច្នៃ​ម៉ូ​ដ​ពី​គ្រឿងអលង្ការ​ខ្មែរ​ពី​សម័យ​ដើម​តាម​ហ្វេ​ស​ប៊ុ​ក​។ បន្ទាប់​ពី​បាន​បង្ហោះ​រូបភាព​ពី​ការ​តុប​តែង និង​ច្នៃ​ម៉ូ​ដ​សម្រាប់​តារា​សម្តែង​វ័យក្មេង​នាង​រៀម ច័ន្ទ​បរ​ម៉ី មក ក៏​មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សិល្បករ​ច្នៃ​ម៉ូ​ដ ប្លែក​ៗ​រង​ការ​ប្រមាថ បន្ទាប់​ពី​លោក​បង្ហាញ​ការ​ច្នៃ​ម៉ូ​ដ​ពី​គ្រឿងអលង្ការ​ខ្មែរ​ពី​សម័យ​ដើម​តាម​ហ្វេ​ស​ប៊ុ​ក​។ បន្ទាប់​ពី​បាន​បង្ហោះ​រូបភាព​ពី​ការ​តុប​តែង និង​ច្នៃ​ម៉ូ​ដ​សម្រាប់​តារា​សម្តែង​វ័យក្មេង​នាង​រៀម ច័ន្ទ​បរ​ម៉ី មក ក៏​មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Khun Ban បាន​រិះគន់​ដោយ​ពាក្យ​ប្រមាថ​យ៉ាង​ធ្ងន់ លុប​លើ​ពាក្យ​សរសើរ​ជា​ច្រើន​។

ការ​ប្រមាថ​នោះ​ដោយ​ពាក្យ​ថា «​បណ្ឌិត​ស្អី​មិនដឹង​ចេញពី​សាលា​ណា​មក​ទេ បណ្ឌិត​អ៊ីចឹង ក្បាល​មួយ​ស្បែកជើង​មិន​ខុស​ទេ »​។ បន្ទាប់​ពី​ទទួល​រង​ការ​ប្រមាថ​បែប​នោះ​លោក​ឯម រៀម បាន​បញ្ចេញ​សារ​ឆ្លើយ​តប​ទៅ​កាន់​បុគ្គល​រូប​នោះ​វិញ ជាមួយ​ការ​រិះគន់​តប​ដោយ​​គ្មាន​លាក់លៀម​។ តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​លោក ឯម រៀម បាន​អះអាង​ថា «​ដើម្បី​វប្បធម៌​ខ្មែរ​រស់​ឡើង ទោះបី​ក្បាល​១​ស្បែកជើង​ក៏​ដោយ​ក៏​ពេញចិត្ត​»​។ ជាមួយ​ការ​ឆ្លើយ​តប​បែប​នេះ ហើយ​ទំនងជា​លោក​ស្គាល់​បុគ្គល​នោះ លោក ឯម រៀម បាន​ប្រើ​ពាក្យ​បែប​រិះគន់​ទៅ​វិញ​ថា «​មិន​ដូច​អ្នកខ្លះ​ទិញ​ក្បាច់​ពុ​ម្ភ ធ្វើ​មកុដ​មក​ពី​ប្រទេស​ថៃ មក​ធ្វើ​នៅ​ស្រុក​ខ្មែរ ផលិត​ចេញ​មក​រចនាបថ​ថៃ​១០០% បើ​អាច​ឈប់​បាន​ឈប់​ទៅ គេ​ដឹង​ទាំង​អស់​តែ​គេ​មិន​និយាយ រៀន​ធ្វើ អ្វី​ៗ​ដែល​ខ្មែរ​មាន វា​ប្រសើរ​ជាង​ទៅ​ទិញ​រចនាបថ​ពី​ប្រទេស​ថៃ ហើយ​អួត ក្តែ​ង​ៗ live តាម​FB​ថា​ចេះ​ធ្វើ​មកុដ ហើយ​បើ​ចង់​ដឹង​ថា ឯម រៀម ចេញពី​សាលា​ណា​ចាំជាតិ​ក្រោយ​ទៅ »​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នក​ច្នៃ​ប្លែក​ៗ​ឯម រៀម ទទួល​ការ​ស្តីបន្ទោស និង​រិះ​គន់​ពី​ម​ជ្ឃ​ន​ដ្ឋា​ន​នានា គឺ​កន្លង​មក ថ្មី​ៗ​នេះ​លោក​ក៏​ទទួល​ការ​រិះគន់​ផង​ដែរ​ចំពោះ​ការ​ច្នៃ​ម៉ូ​ដ​អប្សរា​ឲ្យ​បុរស​ពាក់ ។ លោក​ឯម រៀម បាន​បកស្រាយ​ឲ្យ​ដឹង​ថា មកុដ​អប្សរា​ពាក់​បាន​​ទាំង​បុរស​ទាំង​ស្ត្រី ហើយ​អប្សរា​ក៏​មាន​២​ប្រភេទ​ដែរ ដោយ​ការ​មើលឃើញ​នៅ​តាម​សសរ​ពេជ្រ នៃ​ប្រាសាទ​បាយ​ន័ គឺ​មិន​មាន​ដើមទ្រូង ធំ​ៗ​ដូច​ស្ត្រី​ទេ ថែម​ទាំង​មាន​ស្លៀក​ប៉ឹង​ដោយ​មិន​មាន​ស្លៀកសំពត់​។ ដូចនេះ​ហើយ​តាម​ការ​មើលឃើញ​គឺ​អ​ប្សា​រា​មាន​ទាំង​បុរស​មាន​ទាំង​ស្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ