ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នក​រៀប​គម្រោង​បង្ក​ភេ​វរ​កម្ម

5 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ ប្រភព​ពី​AFP​បាន​ចុះ​ផ្សាយ​ដោយ​យោង​លើ​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា មាន​ជនសង្ស័យចំនួន​២៧​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​រៀប​ផែនការ​បង្ក​ភេ​វរ​កម្ម នៅ​ក្រុង​តេ​ហេ​រ៉​ង់ និង​នៅ​តាម​ទីតាំងសំខាន់​ៗ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ទៀត ដោយ​ផែនការ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ នៅ​ក្នុង​ពិធី​«Ramadan» ដែល​ពលរដ្ឋ​អ៊ី​រ៉​ង់​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ដើម្បី​បង្ហាញ​ពី​ចិត្ត​មួយ​ថ្លើម​មួយ ដល់​ជន​ប៉ា​ឡេ​ស្ទី​ន…

ប្រទេស​អ៊ីរ៉​ង់ ៖ ប្រភព​ពី​AFP​បាន​ចុះ​ផ្សាយ​ដោយ​យោង​លើ​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា មាន​ជនសង្ស័យចំនួន​២៧​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​រៀប​ផែនការ​បង្ក​ភេ​វរ​កម្ម នៅ​ក្រុង​តេ​ហេ​រ៉​ង់ និង​នៅ​តាម​ទីតាំងសំខាន់​ៗ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ទៀត ដោយ​ផែនការ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ នៅ​ក្នុង​ពិធី​«Ramadan» ដែល​ពលរដ្ឋ​អ៊ី​រ៉​ង់​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ដើម្បី​បង្ហាញ​ពី​ចិត្ត​មួយ​ថ្លើម​មួយ ដល់​ជន​ប៉ា​ឡេ​ស្ទី​ន ។

អ៊ី​រ៉​ង់​គឺជា​គោលដៅ​វាយប្រហារ​ចម្បង​របស់​ក្រុម​និកាយ​«​ស៊ូ​នី​» ដែល​សំលឹង​ឃើញ​ថា ​អ៊ីរ៉ង់​មាន​ពលរដ្ឋ​ភាគច្រើន​ជា​ជន​«​ស៊ី​អា​ហ៍​»​ជា «​ពួក​នៅ​ក្រៅ​សាសនា​» ។ ក្រៅពី​នោះ​អ៊ីរ៉ង់​ក៏​បាន​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​IS និង​ក្រុម​អាល់​កៃ​ដា​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ និង​ស៊ី​រី​ផង​ដែរ ។

កងកម្លាំង​ការពារ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​បាន​រាំង​ខ្ទប់​ការ​ព្យាយាម​ចូល​ក្នុង​ប្រទេស​ពីអ៊ី​រ៉ា​ក់បាន​ចំនួន​៣​លើក​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​មក និង​មានការ​ប៉ះទង្គិច​គ្នា​បង្ក​ឲ្យ​មានមនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ