ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​យោធា​ក្រសួងការពារជាតិ​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សំ​អុល ជំនួយការ​លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ា​និ​ត អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកម្ម…

ខេត្តបាត់ដំបង ៖ មន្ត្រី​យោធា​ក្រសួងការពារជាតិ​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សំ​អុល ជំនួយការ​លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ា​និ​ត អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកម្ម ក្រសួងការពារជាតិ បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការ​ង​យោធភូមិ​ភាគ​ទី​៥ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។

លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន បាន​ស្វាគមន៍ និង​បង្ហាញ​អំពី​សកម្ម​របស់​កងទ័ព​ក្នុង​យោធភូមិ​ភាគ​ទី​៥ កំពុង​បន្ត​ការ​ហ្វឹកហ្វឺន និង​រក្សា​បាន​ធានា​ជីវភាព មាន​ជម្រក​ស្នាក់​នៅ អគារ​ធ្វើការ​របស់​កងកម្លាំង​បាន​ល្អ​ប្រសើរ​មួយ​កម្រិត​បន្ថែម​ទៀត ហើយ​យើង​បាន​សហការ​ជាមួយ​មូលដ្ឋាន និង​កិច្ចការ ការពារ​តាម​ព្រំដែន​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើងជា​បន្ទុក​ការ​លំបាក​ដល់​សន្តិសុខ​របស់​ប្រជាជន​យើង​កំពុង​រស់នៅ​រាល់ថ្ងៃ​ឡើយ​។

លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សំ​អុល បាន​ឆ្លើយ​តប​វិញ​ថា ដោយសារ​ការងារ​ទទួល​បាន​លទ្ធផល ល្អ​កន្លង​មក ទើប​ពេល​នេះ​សុំ​បន្ត​ពង្រឹង​កិច្ចសហការ​បន្ថែម​ទៀត​រវាង​ជំនាញ​របស់​ក្រសួងការពារជាតិ ជាមួយ​យោធភូមិ​ភាគ​ទី​៥ សំខាន់​បំផុត​គឺ​យើង​ត្រូវ​រួម​គ្នា​ថែរ​រក្សាសុខ​សន្តិភាព សុវត្ថិភាព ជូន​សង្គម​ជាតិ និង​ប្រជាជន​កម្ពុជា​យើង​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម​ដូច​កាលសម័យ​មុន​ៗ​ទៀត ដែល​យើង​មាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​សង្គ្រោះ​ប្រទេស​កម្ពុជា​ទាំងមូល យក​បាន​សុខ​សន្តិភាព​មក​ដល់​ថ្ងៃនេះ​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​។ ដូច្នោះ​យើង​កំពុង​ស្ថិត​នៅ​ទី​នេះ ទាំងអស់​គ្នា រួបរួម​គ្នា​រក្សា​ឲ្យ​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​កុំ​ឲ្យ​បាត់បង់​ទៅ​វិញ​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ