តាម​ពិត​ដោយសារ​រឿង​ហ្នឹង​សោះ ទើប​គាត់​ដាច់​ចិត្ត​ធ្វើ​ចឹ​ង​!


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​បរិវេណ​វត្ត​ឧត្តម​វិញ្ញាណ​រាម ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។  ដោយ​គេ​បានឃើញ​បុរស​ម្នាក់​ឡើង​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ជ្រុង​វិហារ​វត្ត​ឧត្តម​វិញ្ញាណ​រាម ។

មន្ត្រី​នគរបាល​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ខិ ពៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​បាន​ដោះ​អាវ​ការ៉ូ​ដៃ​វែង ពណ៌​ក្រហម​លា​យស ធ្វើ​ជា​មធ្យោបាយ​ចង​សម្លាប់​ខ្លួន​ភ្ជាប់​រូបចម្លាក់​កន្ទុយ​នាគ​ដែល​ជាប់​ព្រះ​វិហារ​ជ្រុង​ខាងលិច និង​ខាងត្បូង ។ 

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ហើយ​បើ​តាម​អ្នកស្រុក​និយាយ​ថា ជន​រង​គ្រោះ​ឈ្មោះ ខិ ពៅ មាន​វិបត្តិ​ដោយសារ​បែកបាក់​គ្រួសារ និង​ជំពាក់​ប្រាក់​គេ​ច្រើន​ទៀត​ផង ។

សាក្សី​នៅ​ទីនោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា និង​ស្រវឹង​រាល់ថ្ងៃ ហើយ​ត្រូវ​បាន​ប្រពន្ធ​កូន​លែង​រាប់រក​ទើប​កើត​ចិត្ត​មាន​វិបត្តិ​ចង​.​ក​ស្លាប់​ខ្លួន​នោះ ។ សព​ត្រូវ​បាន​គេ​កាត់​ខ្សែ​ទម្លាក់​ចុះ និង​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ