ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី រតនា មិន​បារម្ភ​រឿង​ធ្លាក់​កូដ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​នៅ​ផលិតកម្ម​ហង្ស​មាស មាន​តារា​រះ​ថ្មី និង​តារា​ជើង​ចាស់​លេចធ្លោ​ច្រើន​នាក់​ក្តី ក៏​តារាចម្រៀង​លោក​នី រតនា នៅ​តែ​ឈរជើង​រឹង​មាំ​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស ។ ក្រៅពី​បង្កើន​ក្បាច់​រាំ​ឲ្យ​រស់​រវើក​លោក​នី…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​នៅ​ផលិតកម្ម​ហង្ស​មាស មាន​តារា​រះ​ថ្មី និង​តារា​ជើង​ចាស់​លេចធ្លោ​ច្រើន​នាក់​ក្តី ក៏​តារាចម្រៀង​លោក​នី រតនា នៅ​តែ​ឈរជើង​រឹង​មាំ​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស ។ ក្រៅពី​បង្កើន​ក្បាច់​រាំ​ឲ្យ​រស់​រវើក​លោក​នី រតនា ក៏​ប្រកាស​បង្កើត​ក្រុម​ផលិត​បទ​ចម្រៀង​បន្ថែម​ពីលើ​ការ​ទម្លាក់​បទ​របស់​ផលិតកម្ម​ហង្ស​មាស​ផង​ដែរ ។

លោក​នី រតនា បាន​ថ្លែង​ក្នុង​ពេល​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី «Carabao TV5 Spark Concert» កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក​មិន​ត្រូវការ​ប្រជែង​ទីផ្សារ​ជាមួយ​តារា​រៀមច្បង ឬ​តារា​ឡើង​កូដ​ណា​ម្នាក់​ទេ ។ លោក​ប្រឹងប្រែង​តែ​រឿង​ទីផ្សារ​របស់​ខ្លួន​ប៉ុណ្ណោះ ។ ចំពោះ​រឿង​ស្នេហា​លោក​នី រតនា និយាយ​ថា «​ខ្ញុំ​មិន​លាក់លៀម​រឿងរ៉ាវ​ស្នេហា ឬ​ដំណឹង​អាពាហ៍ពិពាហ៍​នោះ​ទេ ដោយ​ខ្ញុំ​នឹង​យក​គំរូ​លោក​ព្រាប សុវត្ថិ និង​លោក​ឆាយ វី​រៈ​យុទ្ធ បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា តារា​ទាំង​ពីរ បើ​ទោះ​ជា​បាន​បើក​កកាយ​ពី​ជីវិត​ស្នេហា ក៏​នៅ​តែ​ល្បី ហើយ​ល្បី​ដោយ​គ្មាន​រឿងអាស្រូវ​ផង ។ ខ្ញុំ​ប្រើ​សមត្ថភាព​ដើម្បី​ឈរជើង​ក្នុង​ពិភព​ចម្រៀង ដូច្នេះ​បើ​ទោះជា​មហាជន​ដឹង​ថា​ខ្ញុំ​មាន​ស្នេហា និង​រៀប​ការ​ហើយ ក៏​ពិតជា​នៅ​តែ​មាន​អ្នកគាំទ្រ​ច្រើន​មិន​ខុស​គ្នា​នោះ​ដែរ ហើយ​អាច​នឹង​មានការ​ស្រលាញ់​ចូល​ចិត្តច្រើន​ផង ក្នុង​ពេល​ដែល​ខ្ញុំ​ប្រើ​ជីវិត​ឯកជន​បើក​កកាយ​​ដោយ​មិន​បិទ​បាំង »​។

លោក​នី រតនា ឲ្យ​ដឹង​ថា​ លោក​តែងតែ​មើល​ពី​ទីផ្សារ​របស់​តារា​ផ្សេង ជា​ពិសេស​គឺ​ចំណុច​​ល្អ​របស់​តារា​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ល្អ ក្នុង​ការ​ទាក់ទាញ​ទីផ្សារ ។ លោក​​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង ល្អ​ៗ ទាំង​បទ​ប្រភេទ​មនោសញ្ចេតនា និង​បទ​ចង្វាក់​ញាក់ ដោយ​លោក​ប្រកាស​ថា បទ​ចម្រៀង​ទាំងនោះ​នឹង​មានការ​គាំទ្រ​ភាគច្រើន ដោយសារ​តែ​សុទ្ធតែ​ជា​បទ ល្អ​ៗ ដែល​ផលិតកម្ម​ហង្ស​មាស និង​ក្រុម​ផលិត​ចម្រៀង​របស់​លោក​សម្រិតសម្រាំង ។

លោក​នី រតនា នៅ​តែ​មើលឃើញ​ថា ទីផ្សារ​សិល្បៈ​របស់​ខ្លួន​នៅ​បន្ត​ស្ទុះ​ឡើង បន្ទាប់​ពី​លោក​ក៏​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់​ស្ទីល​កុំ​ឲ្យ​ច្រំ​ដែល ។ គេ​ឃើញ​លោក​បកស្រាយ​បទ​ចម្រៀង ចាស់​ៗ ប៉ុន្តែ​លោក​នៅ​លេចធ្លោ និង​ត្រូវ​គេ​មើលឃើញ​ថា មាន​សន្ទុះ​គាំទ្រ​ពី​អ្នក​ទស្សនា មិន​ចាញ់​តារា ល្បី​ៗ ដែល​ឈរជើង​យូរ​ឆ្នាំ​នោះ​ទេ ។ ជាក់ស្ដែង​ទាំង​បទ​ចម្រៀង​ម​នោសញ្ចេតនា និង​បទ​ញាក់ លោក​នៅ​តែ​ទាញ​ចំណាប់អារម្មណ៍​បាន​ច្រើន ។ ជាក់​ស្តែង​សម្តែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នា​ពេល​នោះ ចម្រុះ​ដោយ​តារា ល្បី​ៗ តែ​លោក​​នី រតនា នៅ​តែ​លេចធ្លោ ។ អ៊ី​ចឹ​ង​ហើយ​ទើប​លោក​រតនា មាន​ជំនឿ​ថា ខ្លួន​នឹង​លេចធ្លោ​ខ្លាំង មិន​ភ័យ​រឿង​បះជើង សម្រាប់​អាជីព​ចម្រៀង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ