ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​យក​សាំងមកចាក់លើ​ភ្លើងថែម ឱ្យ​មកសម្រួល បែរជា​ខឹងឈ្លោះ​ជាមួយគេឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បាន​បត់​ត្រលប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​ដែល​ជិះ​ដោយ​បុរស​ម្នាក់ បណ្តាល​អោយ​ដួល​រង​របួស ពេល​នោះ​ដែរ អ្នកបើកបរ​ម៉ូតូ​បាន​ហៅ​តំណាង​រថយន្ត​បង្ក​ចូល​មក​ជួយ​ដោះស្រាយ បែរជា​តំណាង​ម្នាក់​​នោះ​មិន​ព្រម​ដោះស្រាយ​ទេ បង្ក​ជា​ទំនាស់​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ទៅ​វិញ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បាន​បត់​ត្រលប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​ដែល​ជិះ​ដោយ​បុរស​ម្នាក់ បណ្តាល​អោយ​ដួល​រង​របួស ពេល​នោះ​ដែរ អ្នកបើកបរ​ម៉ូតូ​បាន​ហៅ​តំណាង​រថយន្ត​បង្ក​ចូល​មក​ជួយ​ដោះស្រាយ បែរជា​តំណាង​ម្នាក់​​នោះ​មិន​ព្រម​ដោះស្រាយ​ទេ បង្ក​ជា​ទំនាស់​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ទៅ​វិញ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ទល់​មុខ​នឹង​បុរី​ចំការមន ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១E-២៥៦០ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក់​លេខ ភ្នំពេញ ៥A-០៩៣៤ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៏​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ខាងលើ បណ្តាល​អោយ​ដួល​ម៉ូតូ ចំណែក​អ្នកបើកបរ​ម៉ូតូ​រង​របួសរ​លាត់ដៃរ​លាត់ជើង​មួយ​ចំហៀង​ខ្លួន ព្រមទាំង​រង​ការ​ខូចខាត​ម៉ូតូ​បន្តិចបន្តួច ។ ដោយឡែក​រថយន្ត​បង្ករ​វិញ​មិន​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ។

បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត ​និង​អ្នកបើកបរ​ម៉ូតូ​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​ភាគី​ម៉ូតូ ទាមទារ​សំណង​ចំនួន​១០០​ដុល្លារ ចំណែក​ខាង​ភាគី​អ្នកបើកបរ​រថយន្ត​បាន​ហៅ​តំណាង​របស់​ខ្លួន​មក​ជួយ​សម្របសម្រួល​គ្នា តែ​ពេល​ខាង​តំណាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មក​ដល់​កន្លែង​កើតហេតុ បែរជា​មិន​និយាយ​សម្របសម្រួល​គ្នា​នោះ​ទេ ថែម​ទាំង​ខឹង​ឈ្លោះ​ទាស់​ពាក្យ​សម្តី​ជាមួយ​និង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍ រួម​ទាំង​អ្នក​យក​ព័ត៌មាន​ថែម​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​ដែល​រង​គ្រោះ​រង់ចាំ​ការ​សម្របសម្រួល​គ្នា​យូរ​ពេក ក៍បាន​ឡើង​រថយន្ត​សង្គ្រោះ​ដើម្បី​ទៅ​ព្យាបាល​របួស​នៅ​គ្លី​និក​សិន ។ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ស្រាយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ