ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៩​រូប​បាន​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​បង្កើត អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បា ប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ…

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៩​រូប​បាន​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​បង្កើត អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បា ប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៩​រូប​ចូលរួម ។ សម័យប្រជុំ​លើក​ទី​១ នេះ​សមាជិក​ព្រឹទ្ធសភា​ពិនិត្យ​លើក​របៀប​ចំនួន​ម្តង​ៗ​មុន​នឹង​អនុម័ត​ដោយ​បាន​ទី​១​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី ។ សេចក្តីព្រាងច្បាប់​នេះ​បាន​តាក់តែង​ឡើង ដោយ​មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ការងារ​គណនេយ្យ​ភាព​របស់​រាជរដ្ឋាភិបាល​ចំពោះ​រដ្ឋសភា និង​ប្រជាពលរដ្ឋ ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល និង​ការ​កំណត់​សមាសភាព​រាជរដ្ឋាភិបាល​ដែល​មាន​ចែង​ក្នុង​មាត្រា​១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ឲ្យ​មាន​សង្គតិភាព​ជាមួយនឹង​រដ្ឋធម្មនុញ្ញ ។ សេចក្តីព្រាងច្បាប់​នេះ​ក៏​មានគុណ​ប្រយោជន៍​ដល់​អង្គការនីតិប្រតិបត្តិ និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​យក​ទៅ​អនុវត្ត​តាម​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​ខ្លួន​បាន​ល្អ និង​លើកកម្ពស់​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ធានា​ការ​អនុវត្ត​ច្បាប់​ធានា​ការពារ​នីត្យានុកូលភាព​ធានា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ ជា​ពិសេស​ធានា​ការពារ​ឯករាជ្យ អធិប តេ​យ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ និង​រួមចំណែក​កសាង​បាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង នីតិរដ្ឋ​ក្នុង​សង្គម​កម្ពុជា ។ សេចក្តីព្រាងច្បាប់​នេះ​តាក់តែង​ឡើង​មាន​៩​ជំពូក​ចែក​ចេញ​ជា​៥៩​មាត្រា ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន​១១១​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ។

អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៩​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។ ទី​២​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​សេចក្ដីព្រាងច្បាប់​នេះ​មាន​គោលបំណង​ធានា​ការ​អនុវត្ត​ដែន​យុ​ត្ថា​ធិ​ការ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​លើ​រូបវន្ដបុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ​ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ ។ សេចក្តីព្រាងច្បាប់​នេះ គឺជា​ឧបករណ៍​គតិ​យុ​ត្ត​ដ៏​មាន​សារសំខាន់​ក្នុង​ការ​កំណត់​អំពី​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ការ​បាត់បង់​សញ្ជាតិ និង​ការ​ផ្តន្ទាទោស ចំពោះ​ជន​ណា​ដែល​ផលិត​កាន់កាប់ និង ប្រើប្រាស់​ដោយ​ក្លែងបន្លំ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​ក្រប​ខណ្ឌ​ច្បាប់​ដ៏​មាន​សារសំខាន់​ដែល​មាន​លក្ខណៈ​សម​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ក្នុង​គោលដៅ​គ្រប់គ្រង​កិច្ចការ​សញ្ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ធានា​នូវ​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពសមរម្យ ថ្លៃថ្នូរ ការពារ​សន្ដិភាព និង​ការពារ​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សេចក្តីព្រាងច្បាប់​ស្តី​ពី សញ្ជាតិ​នេះ​តាក់តែង​ឡើង​មាន​១០​ជំពូក ចែក​ជា​៣៨​មាត្រា ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១១២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​លើក​ទី​១០​នីតិ​-​កាល​ទី​៥ ។ សេចក្តីព្រាងច្បាប់​នេះ​តាក់តែង​ឡើង​មាន​៣​មាត្រា​ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១១២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ។

លោក​វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​អម​ដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ ។ អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំង ស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​ដោយ​ឥត​កែប្រែ​ចំនួន​៥៩​សំឡេង​នៃ​ចំនួន​សមា​ជិ ព្រឹទ្ធសភា​ទាំងមូល ។ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​អម​ដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ ។ អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ ទាំងមូល​ដោយ​ឥត​កែប្រែ​ចំនួន​៥៩​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ