ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់​ក្តី​ច្រណែនឈ្នានីស ដោយ​ការ​រៀន​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់

5 ឆ្នាំ មុន

មុទិតា​ចិត្តបាន​ដល់​ចិត្ត​ដែល​ប្រកបដោយ​ភាព​ទន់ភ្លន់ រីករាយ ត្រជាក់​ជា​និច្ច​នៅ​ពេល​ឃើញ​អ្នក​ដទៃ​គេ​បាន​ទទួលផល ធ្វើអំពើ​ល្អ​ណាមួយ ។ មុទិតា​នេះ​មាន​សត្រូវ​ធំ​បំផុត​គឺ​ឥស្សា សេចក្តី​ច្រណែន ឈ្នានីស​គេ ។ មនុស្ស​ដែល​មាន​មុទិតាចិត្ត…

មុទិតា​ចិត្តបាន​ដល់​ចិត្ត​ដែល​ប្រកបដោយ​ភាព​ទន់ភ្លន់ រីករាយ ត្រជាក់​ជា​និច្ច​នៅ​ពេល​ឃើញ​អ្នក​ដទៃ​គេ​បាន​ទទួលផល ធ្វើអំពើ​ល្អ​ណាមួយ ។ មុទិតា​នេះ​មាន​សត្រូវ​ធំ​បំផុត​គឺ​ឥស្សា សេចក្តី​ច្រណែន ឈ្នានីស​គេ ។

មនុស្ស​ដែល​មាន​មុទិតាចិត្ត គឺជា​មនុស្ស​ពិសេស​រស់នៅ​ជាមួយនឹង​សេចក្តីសុខ​របស់​ខ្លួន មានចិត្ត​ប្រសើរ​ខ្ពង់ខ្ពស់ មានចិត្ត​ទូលាយ និង​ជា​ចិត្ត​ព្រម​ទទួលយក​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ដែល​គេ​បាន​ធ្វើ​ហើយ ជា​អ្នកមាន​ចិត្ត​រីករាយ​ស្មើ​ជា​និច្ច​ប្រៀប​បាន​នឹង​ព្រះព្រហ្ម​ដូច្នោះ​ដែរ​។

ការ​អប់រំ​មុទិតាចិត្ត​ឱ្យ​ចម្រើន​ជា​ប្រក្រតី គប្បី​កម្ចាត់​នូវ​សត្រូវ​ដ៏​ធំ គឺ​អ​រតិ​សេចក្តី​មិន​ត្រេកអរ ព្រោះ​ជា​ចិត្ត​ប្រកបដោយ​ឥស្សា​ច្រណែនឈ្នានីស​ហ្នឹងឯង ។ មនុស្ស​ដែល​មានចិត្ត​ឥស្សា​នេះឯង​មិន​ចង់ឱ្យ​រីក​ចម្រើន និង​មិន​ចង់ឱ្យ​គេ​បាន​សុខ​នោះ​ឡើយ ។

ដូច្នេះ​ហើយ​មនុស្ស​យើង​ត្រូវ​សាង​មុទិតាចិត្ត​ឱ្យ​កើត​ឡើងជា​និច្ច​ជំនួស​កន្លែង​ឥស្សា ដោយ​ការ​ព្យាយាម​សម្លឹង​រក​មើល​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​ឱ្យ​បាន​ច្រើន​សូ​ម្បី​តែ​សេចក្តី​ល្អ​នោះ​បន្តិចបន្តួច​ក៏​ដោយ ក៏​ត្រូវ​មាននៅ​ក្នុង​ចិត្តជា​រៀងរហូត ។