ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​បុករះជាច្រើន​តង់រហូតឆក់យកជីវិតសន្តិសុខម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹក​បន្លែ​ពី​ខេត្តកំពង់ចាម​មក​ដល់​ត្រឹម​ព្រែក​លៀប​សង្ស័យ​បែក​កង់​រេ​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម​តឿ​ដាក់​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​បាក់​អស់​២​បង្គោល ហើយ​បុរស​ជា​សន្តិសុខ​ម្នាក់​ដើរ​ឆ្លងផ្លូវ​បុក​អូស​ចូល​ផ្ទះ​លក់​ចាប់ហួយ និង​ដូរ​លុយ បណ្តាល​អោយ​ស្លាប់​សន្តិសុខ​ម្នាក់ រីឯ​អ្នក​បើករថយន្ត​រង​របួសធ្ងន់ ចំណែក​ម្ចាស់ផ្ទះ​មិន​មាន​រង​របួសនោះ​​ទេ គ្រាន់តែ​ខូចខាត​របស់របរ​ក្នុងផ្ទះ​ទាំងស្រុង ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹក​បន្លែ​ពី​ខេត្តកំពង់ចាម​មក​ដល់​ត្រឹម​ព្រែក​លៀប​សង្ស័យ​បែក​កង់​រេ​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម​តឿ​ដាក់​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​បាក់​អស់​២​បង្គោល ហើយ​បុរស​ជា​សន្តិសុខ​ម្នាក់​ដើរ​ឆ្លងផ្លូវ​បុក​អូស​ចូល​ផ្ទះ​លក់​ចាប់ហួយ និង​ដូរ​លុយ បណ្តាល​អោយ​ស្លាប់​សន្តិសុខ​ម្នាក់ រីឯ​អ្នក​បើករថយន្ត​រង​របួសធ្ងន់ ចំណែក​ម្ចាស់ផ្ទះ​មិន​មាន​រង​របួសនោះ​​ទេ គ្រាន់តែ​ខូចខាត​របស់របរ​ក្នុងផ្ទះ​ទាំងស្រុង ។

 ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ផ្ទះ​លក់​ចាបហួយ​គ្មាន​លេខ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ​សំ​អុល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​អគ្គមេបញ្ជាការ​កងពល​ខេមរភូមិន្ទ ស្នាក់​នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។ ចំណែកឯ​អ្នក​ស្លាប់​ឈ្មោះ​ហួ​ន ហែល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ស្នាក់​នៅផ្ទះ​ជួល​ទល់មុខ​រោងចក្រ​ មានស្រុក​កំណើត​នៅ​ឃុំ​អន្លុង​ស្លែង ស្រុក​កំពូល ខេត្តកណ្តាល ។ រីឯអ្នកបើកបរ​រថយន្តបង្ក​មិន​ត្រូវបានស្គាល់​អត្តសញ្ញាណ​នោះទេ ។​

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​រថយន្ត​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ ២Q-២៦៨៥ ដឹក​បន្លែ​ពី​ខេត្តកំពង់ចាម​យក​មក​អោយ​ម៉ូយ​នៅ​ផ្សារ​នាគ​មាស បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​រថយន្ត​នោះ​បែក​កង់​រួច​រេ​ចង្កូត​ជ្រុល​ទៅ​ស្តាំ​ដៃ​ទៅ​បុក​បង្គោល​ថ្ម​តឿ​ដាក់​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ បណ្តាល​អោយ​បាក់​អស់​២​កង់ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ បាន​បន្ថែម​ល្បឿន​បើក​ទៅ​បុក​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​រោងចក្រ​មួយកន្លែង​ ពេល​ដែល​សន្តិសុខ​ម្នាក់​នោះ​បំរុង​នឹង​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្ទះ​ហូប​បាយ តែ​មិន​ទាន់​នឹង​ឆ្លង​ផង​នោះ​ក៏​ត្រូវ​រថយន្ត​ខាងលើ​បើក​បុក​ប៉ើង​ចូល​ផ្ទះ​ខាងលើ​បណ្តាល​អោយ​ស្លាប់ និង​រង​ការ​ខូចខាត​របស់របរ​នៅ​ក្នុងផ្ទះ​លក់​ចាបហួយ​ទាំងស្រុង ព្រមទាំង​រងការ​ខូចខាត​​ម៉ូតូ​ស្គូ​ពី ពណ៌​ស​មួយ​គ្រឿង រីឯ​​ម្ចាស់ផ្ទះ​ដែល​សំរាក​នៅ​ក្នុងផ្ទះ​មិន​មាន​រង​របួស ។ ចំណែក​អ្នក​បើករថយន្ត​ខាងលើ​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​ក៏​បាន​មក​ដល់​និង​ដឹក​អ្នក​បើករថយន្ត​ដែល​រង​របួសធ្ងន់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ដែល​បុក​ចូល​ផ្ទះ​ខាងលើ​នេះ​បាន​បើក​ជែង​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​រេ​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម​តឿ​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​បុក​បុរស​ជា​សន្តិសុខម្នាក់​​ដែល​បម្រុង​ដើរ​ឆ្លងផ្លូវ ដោយ​បុក​អូស​ចូល​ទៅ​បុក​ទម្លុះ​ទ្វារផ្ទះ​លក់​ចាប់ហួយ បណ្តាល​ឲ្យ​បាក់​ទ្វារផ្ទះ​រុលចូល​ទៅផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ខាងក្រោយ​បណ្តាល​ឲ្យ​បុរស​ជា​សន្តិសុខ​ស្លាប់​គួរ​ឲ្យ​អា​ណោ​អ​ាធ័​ម រីឯ​អ្នក​បើករថយន្ត​រង​របួសធ្ងន់ ចំណែក​ម្ចាស់ផ្ទះ​ដែល​សម្រាក​ក្នុងផ្ទះ​មិន​មាន​រង​របួស​ទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំណែកឯ​សព​របស់​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ