ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​មិន​ស្រួលខ្លួន​បង្ខំ​រួម​ភេទ​ ខឹង​ពេកខាំ​អណ្ដាត​ប្រុស​ស្នេហ៍​ដាច់​ហូរ​ឈាម​កក្លាក់​ប្ដឹងប្ដល់​គ្នា

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ គូស្នេហ៍​កំលោះ​ក្រមុំ មួយគូ​បាន​នាំ​គ្នា​ពង្រត់​ចាក​ចេញពី​រាជធានីភ្នំពេញ គេច​ពី​ឪពុក​ម្ដា​យមក​សម្ងំ​លាក់ខ្លួន រស់នៅ​ជា​ច្រើន​ថ្ងៃ​លើ​ផ្ទះ​ឈើ​មួយ ស្ថិត​ក្នុង ភូមិ​ថ្នល់​បែក​ខាងកើត ឃុំ​ស្វាយ​ទាប ស្រុកចំការលើ ស្រាប់តែ​មួយ​រំពេច​សោះ ក្លាយជាគូទំនាស់​នឹង​គ្នា​យ៉ាង​ស្រួចស្រាល់ ដោយសារតែ​ភាគ​ខាង​នារី​មិន​ស្រួលខ្លួន ហើយ​បុរស​ជាសង្សារ​បង្ខំ​រួម​ភេទ កាលពី​វេលា​ម៉ោង​៣​និង ៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១០

ខេត្ដកំពង់ចាម ៖ គូស្នេហ៍​កំលោះ​ក្រមុំ មួយគូ​បាន​នាំ​គ្នា​ពង្រត់​ចាក​ចេញពី​រាជធានីភ្នំពេញ គេច​ពី​ឪពុក​ម្ដា​យមក​សម្ងំ​លាក់ខ្លួន រស់នៅ​ជា​ច្រើន​ថ្ងៃ​លើ​ផ្ទះ​ឈើ​មួយ ស្ថិត​ក្នុង ភូមិ​ថ្នល់​បែក​ខាងកើត ឃុំ​ស្វាយ​ទាប ស្រុកចំការលើ ស្រាប់តែ​មួយ​រំពេច​សោះ ក្លាយជាគូទំនាស់​នឹង​គ្នា​យ៉ាង​ស្រួចស្រាល់ ដោយសារតែ​ភាគ​ខាង​នារី​មិន​ស្រួលខ្លួន ហើយ​បុរស​ជាសង្សារ​បង្ខំ​រួម​ភេទ កាលពី​វេលា​ម៉ោង​៣​និង ៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១០ លុះដល់​នាង​ខឹង​ខ្លាំង​ពេក ទ្រាំ​មិនបាន​ក៏​ខាំ​អណ្ដាត​ប្រុស​ស្នេហ៍​ដាច់​ឈាម​ហូរ រហាច​រង​របួសធ្ងន់ ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​ជាបន្ទាន់ ។

តាម​លោក​អនុសេនីយ៍ឯក អ៊ិ​ត ដា​រ៉ា អធិការ​ប៉ូលិស​ស្រុក​ចំការលើ បានឱ្យ​កោះសន្ដិភាព​ដឹង​ថា វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា រូប​លោក​បាន​ទទួល​ព័ត៌មាន​ថា មានករណី​បង្ក​របួស​ស្នាម​ដោយ​មនុស្ស​ស្រី​ម្នាក់ ឈ្មោះ​សែ​ម រ៉ា​វី អាយុ​២៣​ឆ្នាំ បាន​ខាំ​អណ្ដាត ប្រុស​ស្នេហ៍​ឈ្មោះ​ពេជ្រ ចាន់​ថា អាយុ​២៩​ឆ្នាំ ហើយ​រត់គេច​ចុះពីលើផ្ទះ​បាត់​មិនដឹង​ទៅ​ឯណា​ឡើយ ។ បន្ទាប់​ពី​ទទួល​បាន​នូវ​សេចក្ដីរាយការណ៍​នោះ​ភ្លាម លោក​បាន​ចាត់​កំលាំង ប៉ុស្ដិ៍​មួយ​ចំនួន​ជាប់​ដងផ្លូវ​ជាតិ​លេខ​៧១ ក្រោម​ឱវាទ ឱ្យ​ចេញ​តាម​ស្រាវជ្រាវ​តាម​រុករក​នាង​ជា​គូសង្សារ​ដើម្បី​ចាប់ខ្លួន ។

រហូត​ដល់​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ ដដែល​កំលាំង​ប៉ូលិស​បាន​ប្រទះ​ឃើញ​នាង​រ៉ា​វី កំពុង​តែ​អង្គុយ​ហូប​បបរ​ស្ថិត​នៅ​ក្នុងភូមិ​តា អុង ឃុំ​តា​អុង ចំងាយ​ពី​ផ្ទះ​កើតហេតុ ប្រហែល​១០​គីឡូម៉ែត្រ បាន​ឃាត់ខ្លួន​បញ្ជូន មក​កាន់​អធិការដ្ឋាន​ស្រុក​ចំការលើ​សួរនាំ ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព .