ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារការពារជាមុន ប្រសើរជាងលិចលង់ហើយទើបស្តារ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក តាម​ផ្លូវ​បេតុង…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក តាម​ផ្លូវ​បេតុង ដែល​ទើប​ស្ថាបនា​រួច និង​ប្រព័ន្ធ​ប្រឡាយ​ធំ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ដែល​ជា​ប្រព័ន្ធ​រំដោះ​ទឹក​យ៉ាង​សំខាន់​ចេញពី​ប្រជុំជន​វាល​រេញ ដោយ​ក្នុង​នោះ​ត្រូវ​ដាក់​គំរោង​ស្តារ​ជា​ចាំបាច់ ទោះបីជា​មិន​ទាន់​មានការ​លិចលង់​ធំដុំ​យ៉ាងណា​ក៏​ដោយ ។

នៅ​ព្រឹក​នោះ​ផង​ដែរ​លោក​បាន​ឧបត្ថម្ភ​បង្ហើយ​ផ្លូវ​បេតុង​ដែល​នៅ​សល់​ប្រវែង​ជាង​៨០​ម៉ែត្រ​ត​ភ្ជាប់​ចេញពី​ផ្សារ​វាល​រេញ មក​ទល់​ផ្លូវជាតិ​លេខ​៤ ហើយ​ជាមួយ​គ្នា​នោះ​លោក​អភិបាលខេត្ត​បាន​ចូល​ពិនិត្យ​ជួប​អាជីវករ​ក្នុង​ផ្សារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ