ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ដែក​សំ​យ៉ាប​ផ្ទះ​ទាំង​មេឃ​កំពុង​ភ្លៀង ត្រូវ​ចរន្តអគ្គិសនី​ឆក់​ធ្លាក់​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ឡើង​ផ្សារ​ដំបូល​សំ​យ៉ាប​ផ្ទះ​មួយ​កន្លែង​ទាំង​មេឃ កំពុង​ភ្លៀង ហើយ​ត្រូវ​ចរន្តអគ្គិសនី​ដែល​ឆ្លង​តាម​ដែក​ដំបូល​នោះ​ឆក់ បណ្ដាល​ឲ្យ​ធ្លាក់​ពី​កម្ពស់​៤​ម៉ែត្រ រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់​មក​ត្រូ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះ​កុសៈ​មៈ​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ឡើង​ផ្សារ​ដំបូល​សំ​យ៉ាប​ផ្ទះ​មួយ​កន្លែង​ទាំង​មេឃ កំពុង​ភ្លៀង ហើយ​ត្រូវ​ចរន្តអគ្គិសនី​ដែល​ឆ្លង​តាម​ដែក​ដំបូល​នោះ​ឆក់ បណ្ដាល​ឲ្យ​ធ្លាក់​ពី​កម្ពស់​៤​ម៉ែត្រ រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់​មក​ត្រូ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះ​កុសៈ​មៈ​ភ្លាម​ៗ ហើយ​មិន​ទាន់​ដឹង​ថា គាត់​អាច​ឆ្លង​ផុត​ពី​សេចក្ដីស្លាប់ ឬ​អត់​នៅឡើយ​ទេ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

 បុរស​រង​គ្រោះ​ខាងលើ នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ សុ ផា​ន្នី អាយុ​ប្រហែល​៣០​ឆ្នាំ និង​គ្រាន់តែ​ដឹង​ថា​គាត់​មានស្រុក កំណើត​នៅ​ក្នុង​ខេត្តក្រចេះ និង​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​រួម​ជាមួយ​ក្រុមការងារ​របស់​គាត់​ត្រូវ​បាន​អ្នក​ភូមិ​ជួល​ឲ្យ​ធ្វើ​សំ​យ៉ាប​ផ្ទះ​ឲ្យ​ដោយ​សំ​យ៉ាប​នេះ​បាន​សង់​ពី​ដែក​ប្រក់​ស័ង្កសី​ដែល​មាន​កម្ពស់​ប្រមាណ​៤​ម៉ែត្រ​។ ខណៈ​ដែល​គាត់​កំពុង​ផ្សារ​សុខ​ៗ​ស្រាប់តែ​មេឃ​បាន​ធ្លាក់​ភ្លៀង ប៉ុន្តែ​ទោះ​បែប​ណា​គាត់​មិន​ព្រម​ឈប់ សម្រាក​សិន​រង់ចាំ​មេឃ​រាំងភ្លៀង​ទើប​ឡើង​ផ្សារ​បន្ត​នោះ​ទេ គឺ​បាន​ផ្សារ​ទាំង​ភ្លៀង​តែ​ម្ដង​។

ប្រភព​ដដែល​នោះ​បាន​បន្ត​ទៀត​ថា ពេល​នោះ​ចរន្ត​អគ្គី​ស​នី​បាន​ឆ្លង​តាម​ដែក ហើយ​ក៏​បាន​ឆក់​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ដំបូល​ដែល​មាន​កម្ពស់​ប្រហែល​៤​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ​។ ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​បាន​យក​ជន​រង​គ្រោះ​ទៅ​កប់ នៅ​ក្នុង​ដីខ្សាច់​រួច​ទើប​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសៈ​មៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​៕


https://youtu.be/jwAplu-k1kw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ