ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម និង​ថៃ ប្រមូល​ទិញ​ស្វាយកែវ​រមៀត​ខ្ទេច​គ្មាន​សល់​ក្នុង​តម្លៃ​ថោក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្វាយកែវរ​មៀតកំពង់​ជោ​ជន់​នៅ​ចម្ការ​នីមួយ​ៗ​នៅ​ជាប់​ភ្នំ​ក្នុង​ខេត្តកំពត ទោះជា​បែប​ណា​គេ​ឃើញ​ពួក​ឈ្មួញ​ប្រមូល​ទិញ​ផ្លែស្វាយ​ពី​ប្រជាពលរដ្ឋ ផ្លែស្វាយ​ខ្លះ​ត្រូវ​បាន​ចាក់ចោល​នៅ​តាម​ដងផ្លូវ ខ្លះ​ទៀត​ត្រូវ​បាន​ចោល​ស្អុយ​ពេញ​ព្រៃ ។ តាម​ប្រភព​ពី​លោក សុទ្ធ ឈិ​ន…

ខេត្តកំពត ៖ ស្វាយកែវរ​មៀតកំពង់​ជោ​ជន់​នៅ​ចម្ការ​នីមួយ​ៗ​នៅ​ជាប់​ភ្នំ​ក្នុង​ខេត្តកំពត ទោះជា​បែប​ណា​គេ​ឃើញ​ពួក​ឈ្មួញ​ប្រមូល​ទិញ​ផ្លែស្វាយ​ពី​ប្រជាពលរដ្ឋ ផ្លែស្វាយ​ខ្លះ​ត្រូវ​បាន​ចាក់ចោល​នៅ​តាម​ដងផ្លូវ ខ្លះ​ទៀត​ត្រូវ​បាន​ចោល​ស្អុយ​ពេញ​ព្រៃ ។

តាម​ប្រភព​ពី​លោក សុទ្ធ ឈិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត បាន​និយាយ​រៀបរាប់​អោយ​ដឹង​ថា ស្វាយកែវរ​មៀតកំពង់​ជន់​ជោ​មាន​តម្លៃ​ថោក​បំផុត ដោយ​កាលពី​ឆ្នាំទៅ​កន្លង​មក​ផ្លែស្វាយ​កែវ​រមៀត​១​គឺ​ឡូ ១២០០​រៀល តែ​ឆ្នាំ​នេះ​ផ្លែស្វាយ​បាន​ធ្លាក់​ចុះ​១​គីឡូ​៥០០​រៀល​សម្រាប់​ផ្លែ​ល្អ តែបើ​ផ្លែ​ប្រភេទ​អន់​ជាង​នេះ​ទៅ​ទៀត ១​គីឡូ​បាន​តែ​២០០​ទៅ​៣០០​រៀល​ទេ បើ​មិន​លក់​ខាតបង់​លុយ​ច្រើន​ណាស់​នេះ​មិន​ទាន់​គិត​ចំណាយ​ការ​ទិញ​ជី​ផង ។

លោក ស៊ី គៀត ប្រធាន​ឃុំ​ស្អាង​បាន​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ថា​ផ្វែ​ស្វាយ​ពិតជា​សំបូរ​ណាស់ តែបើ​របស់​ណា​សំបូរ​គឺ​វា​មាន​តម្លៃ​ថោក​ហើយ ។ គេ​បានដឹង​ថា ផ្លែស្វាយ​កែវ​រមៀត​នេះ​ត្រូវ​បាន​ឈ្មួញ​ទិញ​ពី​កសិក​នៅ​តំបន់​ភ្នំ ហើយ​ដឹក​ទៅ​ប្រទេស​វៀតណាម និង​ដឹក​ចូល​ទៅ​ស្រុក​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ