ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនងលាក់​អត់​ជិត ទើប​ដឹកសពទៅទម្លាក់ចោលក្នុងពេទ្យ​រុស្ស៊ី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​កម្មករ​សំណង់ បាន​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ធ្លាក់​ពីលើ​ជាន់​ទី​៤​នៃ​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ​ដែល​កំពុង​សាងសង់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ប៉ុន្តែ​ខណៈនោះ​ម្ចាស់​ការដ្ឋាន​និង​មេការ​សំណង់​បាន​ព្យាយាម​លាក់បាំង​មិន​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឡើយ ។មិន​តែ​ប៉ុណ្ណោះ ក្រោយ​កើតហេតុ​ភ្លាម រថយន្ត​សង្គ្រោះ​៧១១​បាន​ទៅ​ដល់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​កម្មករ​សំណង់ បាន​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ធ្លាក់​ពីលើ​ជាន់​ទី​៤​នៃ​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ​ដែល​កំពុង​សាងសង់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ប៉ុន្តែ​ខណៈនោះ​ម្ចាស់​ការដ្ឋាន​និង​មេការ​សំណង់​បាន​ព្យាយាម​លាក់បាំង​មិន​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឡើយ ។មិន​តែ​ប៉ុណ្ណោះ ក្រោយ​កើតហេតុ​ភ្លាម រថយន្ត​សង្គ្រោះ​៧១១​បាន​ទៅ​ដល់ ហើយ​ក្រុម​សង្គ្រោះ​បាន​ពិនិត្យ​មើល​ដឹង​ថា​ស្លាប់​តាំងពី​ពេល​ធ្លាក់​មក​ភ្លាម​ម្ល៉េះ ស្រាប់តែ​ម្ចាស់​ការដ្ឋាន​សំណង់​និង​មេការ​បាន​ដឹក​សព​ជន​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់ មិនដឹង​ថា​យក​ទៅ​ដល់​ណា ទេ ដោយ​បាន​លាក់បាំង​នូវ​ការ​ស្លាប់​របស់​កម្មករ​ខាងលើ​នោះ ។ ប៉ុន្តែ​ដោយ​ទំនង​លាក់​មិន​ជិត​ទើប​ដឹក​សព​យក​ទៅ​ដាក់​ចោល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​វិញ ។

ហេតុការណ៍​នេះ​គ្រោះថ្នាក់​នេះ បាន​កើតឡើង​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៥ ខែមិថុនា នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ស្ថិត​តាម​ផ្លូវ​បេតុង​៣០​ម៉ែត្រ ខាងកើត​ផ្សារ​បុរី​សន្តិភាព​២ កែង​ផ្លូវ​ចូល​ភូមិ​ព្រៃ​ល្ង ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។យុវជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ធ វិចិត្រ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ប៉ាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រូប​នេះត្រូវ​បាន​មេការ​ប្រើ​ឲ្យ​ទៅ​ធ្វើការ​នៅ​ជាន់​ទី​៤ ហើយ​ជិត​ដល់​ម៉ោង​សម្រាក​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ធ្លាក់​ពី​ជាន់​ទី​៤​មក​ចំ​គំនរ​ឈើ​នៅ​ខាងក្រោម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​តែ​ម្ដង ។ សំណង់​មួយ​នេះ​ គ្មាន​ស្លាក​យីហោ​ទេ សាងសង់​កៀក​បំផុត​ទៅ​នឹង​ខ្សែ​កា​ប្លិ៍​ភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់ ដូច្នេះ​ហើយ​ទើប​បង្ក​គ្រោះ
ថ្នាក់​ដល់​កម្មករ​បែប​នេះ ។ចំណែក​អាជ្ញាធរ​ភូមិ​ដំណាក់​ត្រ​យឹ​ង​និយាយ​ថា ម្ចាស់​ការដ្ឋាន​សំណង់​មួយ​នេះ​អាងខ្នង​ធំ​ធ្វើ​អ្វី​ៗ​មិន​ដែល​ប្រាប់​ឲ្យ​ដឹង​ឡើយ ។​សូ​ម្បី​តែ​មាន​កម្មករ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ធ្លាក់​ស្លាប់ ក៏​ដឹក​សព​ចេញ​ដោយ​មិន​ប្រាប់​ឲ្យ​ដឹង​ដែរ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេការ​ឬ​ម្ចាស់​ការដ្ឋាន​សំណង់​មួយ​នេះ​បាន​ឡើយ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ខណៈ​ចុះ​ទៅ​សាកសួរ​ព័ត៌មាន​គឺ​កម្មករ​នៅ​ទីនោះ​ហាក់ដូចជា​មិន​ចង់​និយាយ​រក​ទេ ហើយ​សុទ្ធតែ​ឆ្លើយ​ថា​មិនដឹង​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ