ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាយទៅជា​សេដ្ឋី ព្រោះតែ​លក់​ពង​ឆ្កែ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ក្លាយទៅជា​សេដ្ឋី ដោយ​សារ​តែ​បង្កើត​ពងស្វាស​សិប្បនិម្មិត​សម្រាប់​សត្វ​ឆ្កែ ដែល​ក្រៀវ​ហើយ​។ គំនិត​​របស់​លោក Gregg Miller…

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ក្លាយទៅជា​សេដ្ឋី ដោយ​សារ​តែ​បង្កើត​ពងស្វាស​សិប្បនិម្មិត​សម្រាប់​សត្វ​ឆ្កែ ដែល​ក្រៀវ​ហើយ​។

គំនិត​​របស់​លោក Gregg Miller ចាប់ផ្តើម​ដំបូង​ដោយសារ​គាត់​ចង់​ឲ្យ​ឆ្កែ​នៅ​តែ​មាន​រូប​រាង​ជា​សត្វ​ឈ្មោល​ពេញលេញ បើ​ទោះបីជា​គ្រាប់​ពីរ​ត្រូវ​កាត់​ចេញ​ក៏​ដោយ​។ ដំបូង​ឡើយ គាត់​ទៅ​សួរ​គ្រូពេទ្យ​សត្វ​ដែរ តែ​គេ​មិន​មាន​សេវា​បែប​នេះ​ទេ​។ គាត់​ក៏​នឹកឃើញ​ចង់​បង្កើត​ទៅ​ជា​ពង​សម្រាប់​ដាក់​ក្នុង​ថង​ពងស្វាស ដែល​មាន​សណ្ឋាន​ដូច​ទៅ​នឹង​ការ​វះកាត់​ពង្រីក​សុដន់​របស់​នារី​ៗ​ដែរ​។

លោក​គិត​ឃើញ​គំនិត​នេះ តាំងពី​ឆ្នាំ​ខ្ទង់​ឆ្នាំ​១៩៩០ ដែល​ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​សើចចំអក​ថា ជា​គំនិត​ឆ្កួត​ៗ សូ​ម្បី​តែ​ម្តាយ​ឪពុក​បងប្អូន​របស់​គាត់​ក៏​សើច​ដែរ​។ តែ​ក្រោយ​មក គាត់​ក៏​ប្រមូលគ្នា​បានជា​ហ៊ុន​១០​ម៉ឺន​ដុល្លារ​ក្នុង​ការ​បង្កើត​ជា​ពងស្វាស​សិប្បនិម្មិត​យីហោ Neuticles​។

កាលពី​ឆ្នាំ​១៩៩៥ គាត់​បាន​ដាក់​វា​នៅ​ក្នុង​សត្វ​ឆ្កែ​៣០​ក្បាល ដោយ​គ្មាន​បញ្ហា​។ ពេល​នោះ មិនសូវ​ជា​ជោគជ័យ​ប៉ុន្មាន​ទេ ដោយសារ​តែ​មិនសូវ​មាន​អ្នក​ស្គាល់​។ លោក Gregg ចេះ​តែ​ខំប្រឹង​ដើរ​ផ្សព្វផ្សាយ រហូត​ដល់​ថ្នាក់​លក់​បាន​៥០​ម៉ឺន​ពង​មក​ដល់​សព្វ​ថ្ងៃនេះ​។ នៅ​ពេល​នេះ លោក​ក៏​ផលិត​ពង​សិប្បនិម្មិត​សម្រាប់​សត្វ​សេះ សត្វ​គោ និង​សត្វ​ដំរី​ផង​ដែរ​។

ពេល​ខ្លះ​គំនិត​ឆ្កួត​ៗ អាច​ឲ្យ​អ្នក​ក្លាយទៅជា​សេដ្ឋី​បាន​ដោយ​មិន​បាន​ត្រៀម​ទុក ឲ្យ​តែ​ឆ្កួត​ត្រូវ​បែបបទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ