ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​ទៅ​កាន់​ពលរដ្ឋ​ឱ្យ​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជ​សារ​ជូន​ជនរួមជាតិ​ដោយ​ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃអាទិត្យ ទី​២៩…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជ​សារ​ជូន​ជនរួមជាតិ​ដោយ​ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

ព្រះ​អង្គ​បាន​មាន​ព្រះរាជ​ឱង្ការ​ទៅ​កាន់​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ថា ការ​បោះ​ឆ្នោត​នេះ​ជា​ការ​បោះ​ឆ្នោត​សម្ងាត់ សេរី ត្រឹមត្រូវ ហើយ​សូមកុំ​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ ។ ព្រះរាជ​សារ​របស់​ព្រះករុណា ព្រះមហា​ក្សត្រ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ទើបត្រូវ​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​មកនេះ ។

ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជ​បន្ទូល​ជូន​ជនរួមជាតិ​ទៀត​ថា «​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ជាតិ ដើម្បី​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​លើ​គ្រប់​វិស័យ​» ។

ព្រះរាជ​សារ​របស់​ព្រះករុណា ព្រះមហាក្សត្រ បន្ត​ថា «​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការ​បោះ​ឆ្នោត​ជា​ទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។ ដូចនេះ សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​» ។

ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ព្រះរាជ​ឱង្ការ​បញ្ជាក់​ក្នុង​ព្រះរាជ​សារ​ថា «​ខ្ញុំ​សូម​ជូន​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិ​សេរីភាព បោះ​ឆ្នោត​ទៅ​តាម​សិត​សម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់​ៗ ដែល​មាន​ទំនុកចិត្ត​ទៅ​លើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​នយោបាយ​ណាមួយ ដោយ​សេរី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ