ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងហៀរពេញថ្នល់ សំណាងហើយដែលមិន​ឆេះ​ បើឆេះវិញមិន​ដឹងយ៉ាងណា​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២​នាក់​ដែល​គេ​ដឹង​ថា​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាប់ពី​រថយន្ត​ទាំង២គ្រឿង​​បាន​បុក​គ្នា​បណ្តាល​អោយ​រង​របួសធ្ងន់ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​គ្រាន់តែ​ខូចខាត​រថយន្ត និង​រង​របួស​អ្នកបើកបរ​តែ​ប៉ុណ្ណោះ មិន​មាន​ប៉ះពាល់​ដល់​អ្នកដំណើរ​ផ្សេង​ទៀត​ឡើយ​។  ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២​នាក់​ដែល​គេ​ដឹង​ថា​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាប់ពី​រថយន្ត​ទាំង២គ្រឿង​​បាន​បុក​គ្នា​បណ្តាល​អោយ​រង​របួសធ្ងន់ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​គ្រាន់តែ​ខូចខាត​រថយន្ត និង​រង​របួស​អ្នកបើកបរ​តែ​ប៉ុណ្ណោះ មិន​មាន​ប៉ះពាល់​ដល់​អ្នកដំណើរ​ផ្សេង​ទៀត​ឡើយ​។

 ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨ និង​៣៩ ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​.ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ​ដែល​ចុះ​ធ្វើ​កំណត់ហេតុ និង​សាកសួរ​សាក្សី​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤៦៨១ សណ្តោង​ស៊ីទែន​ប្រេងសាំង​ពីក្រោយ បាន​បើកបរ​តាម​លើ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កើត ​លុះ​បើក​បរ​​ដល់​ចំណុច​កើតហេតុ ខាងលើ បានបុកគ្នា​ជាមួយ​រថយន្ត ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣Q-៤៦៨១ សណ្តោង​រ៉ឺ​ម៉ក ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ទាំង​សងខាង​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​កំរិត​ធ្ងន់ ។​

នគរបាល​ជំនាញ​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ ​ក៏​បណ្តាល​ឱ្យ​​មានការ​កកស្ទះ​ចរាចរណ៍​​ជា​ច្រើន​ម៉ោង​ផង​ដែរ គឺ​ការ​ស្ទះ​ចរាចរណ៍​​នេះ​ចាប់ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​រហូត​ដល់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ទើប​ធើ្វ​ចរាច​ណ៍​បាន​ធម្មតា​ឡើង​វិញ​។

ក្រោយ​សម្រួល​ចរាចរណ៍​បាន​ហើយ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ស្នងការ​នគរបាល​ខេត្ត​បាន​ជួយ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​អគ្គី​ភ័យ​ធើ្វ​ការ​បាញ់​ទឹក​លៀង​សំអាត​ប្រេង​ដែល​
ហៀ​រ​លើ​ផ្លូវជាតិ​អស់​ចំនួន​៤​រថយន្ត​ទើប​លៀង​ស្អាត​ប្រេង​នោះ​។

ក្រោយ​កើតហេតុ នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ដឹក​អូស​យក​រថយន្ត​ទាំង​២​គ្រឿង មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ