ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះយ៉ាង​ខ្លាំង​​ស្លា.ប់​យ៉ាង​តិច​​១៨​នាក់​ ខណៈ​កំ​ដៅ​ឡើង​ខ្ពស់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ ៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ ​មិថុនា​ថា ព្យុះយ៉ាង​​ខ្លាំង​នៅ​ភាគ​ខាងជើង​ឥណ្ឌា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៨​នាក់ ហើយ​បង្ក​​ការ​ខូចខាត​យ៉ាងច្រើន​។ ខ្យល់​ដែល​បោកបក់​ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កាលពី​ថ្ងៃ​ទី​១ ​មិថុនា​…

ប្រទេស​ឥណ្ឌា​ ៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ ​មិថុនា​ថា ព្យុះយ៉ាង​​ខ្លាំង​នៅ​ភាគ​ខាងជើង​ឥណ្ឌា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៨​នាក់ ហើយ​បង្ក​​ការ​ខូចខាត​យ៉ាងច្រើន​។

ខ្យល់​ដែល​បោកបក់​ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កាលពី​ថ្ងៃ​ទី​១ ​មិថុនា​ ក្នុង​រដ្ឋ UTTAR PRADESH បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ និង​ជញ្ជាំង​ទាំងឡាយ ហើយ​ដើម​ឈើ​ជា​ច្រើន​ពាន់​ដើមរ​លំបាក់​។​ មនុស្ស​១៦​នាក់​ស្លាប់​​ក្នុង​រដ្ឋ​នោះ ភាគច្រើន​ដោយសារ​ការ​បាក់​ដើមឈើ​ និង​ជញ្ជាំង​សង្កត់​។​ ចំណែក​មនុស្ស​ម្នាក់​ទៀត ស្លាប់​ដោយសារ​ព្យុះ​មួយ​​នៅ​ក្រុង​ញូ​វ​ដែ​ល្លី រួច​មនុស្ស​ម្នាក់​ស្លាប់​នៅ​រដ្ឋ CHANDIGARH ។

ចាប់តាំងពី​ខែមេសា​មក​ មនុស្ស​ជិត​២០០​នាក់​ស្លាប់​នៅ​រដ្ឋ UTTAR PRADESH ​ជា​រដ្ឋ​មាន​​ប្រជាជន​ច្រើន​ជាងគេ​របស់​ឥណ្ឌា មក​ពី​ភ្លៀង​ខ្យល់​ខ្លាំង​ ​ចំណែក​មនុស្ស​ប្រមាណ​១០០​​នាក់​ទៀត​ស្លាប់ ដោយសារ​បាតុភូត​បរិយាកាស​នានា​ក្នុង​ប្រទេស​។

ភ្នាក់ងារ​ឧតុនិយម​ឥណ្ឌា​ព្រមាន​ថា ព្យុះ​ថ្មី​ៗ​នឹង​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត ខណៈ​សីតុណ្ហ​ភាព​ឡើង​ដល់​49,7​អង្សា ​នៅ​ស្រុក CHURU រដ្ឋ​RAJASTHAN៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ