ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តក្រចេះ និង​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​រស់នៅ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សមាគម​អតីត​យុទ្ធ​ជន​ខេត្តក្រចេះ​, ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​ត្រួតពិនិត្យ និង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ជំហាន​ដំបូង​ជា​៣​ចំណែក ដែល​ស្ថិត​នៅ​ចំណុច ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល…

ខេត្តក្រចេះ ៖ សមាគម​អតីត​យុទ្ធ​ជន​ខេត្តក្រចេះ​, ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​ត្រួតពិនិត្យ និង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ជំហាន​ដំបូង​ជា​៣​ចំណែក ដែល​ស្ថិត​នៅ​ចំណុច ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​សម្រាប់​ផ្ដល់​ជូន​អតីត​យុទ្ធ​ជន​កម្ពុជា ។

អាជ្ញាធរ​ខេត្តក្រចេះ​កាល​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ដឹកនាំ​ដោយ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ដែល​អមដំណើរ​ដោយ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត , ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល និង​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន   រ័​ត្ន បាន​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ធ្វើការ​បែងចែក ។

អភិបាលខេត្ត​ក្រចេះ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​លោក វ៉ា ថន​បាន​បញ្ជាក់​ប្រាប់​ថា ការ​ចុះ​បែងចែក​ដី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ បណ្ឌិត គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​ប្រធាន​សមាគម ។

លោក​អភិបាលខេត្ត​បាន​លើក​ឡើង​អតីត​យុទ្ធ​ជន គឺជា​បុគ្គល​មានគុណ​បំណាច់​លើ​ប្រទេស​ជាតិ​ក្នុង​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ​កន្លង​មក ។ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ជម្រុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​ទៅ​លើ​គ្រួសារ​អតីត​យុទ្ធ​ជន​ដោយ​មិន​ទុក​ឲ្យ​គ្រួសារ​អតីត​យុទ្ធ​ជន​រស់នៅ​ដោយ​ឯកោ និង​ជួប​ការ​លំបាក​ដោយ​ប្រការ​ណាមួយ ហើយ​ពុំ​មានការ​ដឹង​លឺ​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ ។ ដោយឡែក​សម្រាប់​ផែនការ​ជំហាន​ទី​២​នៃ​ការ​បែងចែក​នេះ​នឹង​បន្ត​ទៅ​ពិនិត្យ​នៅ​ស្រុក​សំបូរ ស្ថិត​ក្នុង​ឃុំ​ក្បាលដំរី និង​ឃុំ​អូរ​គ្រៀង ។

សូម​បញ្ជាក់​ថា អតីត​យុទ្ធ​ជន និង​សមាជិក​អតីត​យុទ្ធ​ជន​នៅ​ខេត្តក្រចេះ​សព្វថ្ងៃ​មាន​ចំនួន​ជាង​២​ពាន់​នាក់ ហើយ​ក្នុង​នោះ​អាជ្ញាធរ​គ្រោង និង​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​ជាង​២​រយ​ហិ​កតា នៅ​ស្រុក​ចំនួន​២ ទុក​សម្រាប់​បែក​ចែក​ជូន គ្រួសារ​អតីត​យុទ្ធ​ទីទាល់​ក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ